សេដ្ឋកិច្ច
កម្ពុជាបំបែកកំណត់ត្រាទុនវិនិយោគខ្ពស់បំផុតជាង ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
កម្ពុជាបំបែកកំណត់ត្រាអនុម័តគម្រោងវិនិយោគ ៦៣០ ជាមួយទុនជាង ១០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា សមិទ្ធផលជាអាទិភាពដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗ រួមមាន៖ ការបំបែកកំណត់ត្រាជាថ្មី ក្នុងឆ្នាំ២០២៥ លើការអនុម័តគម្រោងវិនិយោគបានរហូតដល់ជាង៦០០គម្រោង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកក្នុងអត្រាពន្ធ ១៩% ដែលកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក នាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។
នៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់មានចំនួន ២៦៨ គម្រោង, ឆ្នាំ២០២៤មានចំនួន ៤១៤គម្រោង។

ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន ៦២៦ គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃ ទៀតនេះ រំពឹងថា នឹងទទួលបានចំនួន ៤ គម្រោងបន្ថែមទៀត ដែលធ្វើឱ្យគម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ២០២៥ មានចំនួន ៦៣០ គម្រោង ដែលមានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារជាង ៤០ ម៉ឺនកន្លែង ដែលនេះគឺជា ប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមិនធ្លាប់ទទួលនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដូចជា នៅប្រទេសរុស្ស៊ីជាដើម និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


