Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៥ ​លាននាក់ ​ធ្លាក់ចុះជាង ១៣% ត្រឹមរយៈពេល ១១ ខែ

បានផុស

នៅ

កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ជាង​ ៥ ​លាននាក់ (៥១៧២៨៤១) នៅ​​ក្នុង​រយៈពេល ១១ ខែ ២០២៥ ធ្លាក់ចុះ ​១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងភាពតានតឹងព្រំដែនកម្ពុជា-ថៃ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ក្រសួងទេសចរណ៍​ ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៥,១ លាន​​នាក់ ​ទេសចរណ៍​វៀត​ណាមឈរនៅ​លំដាប់​លេខរៀងទី១ ចំនួនជាង ១,១ លាននាក់ ធ្លាក់ចុះ ៧,៣% ចិន ១,១ លាននាក់ កើនឡើង ៤៣,៥% ថៃ ១ លាននាក់ ធ្លាក់ចុះ ៤៧% អាមេរិកជាង ១៨ ម៉ឺននាក់ ធ្លាក់ចុះ ២,៧% កូរ៉េជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១៦%។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​មានប្រសាសន៍ថា ​ពិភពលោកកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ​សេដ្ឋកិច្ចសកល ​និងជំងឺឆ្លង។ ​

​លោក ធួន ស៊ីណាន ​យល់ឃើញថា៖ «​យើងអាចរក្សាលំនឹងប៉ុណ្ណឹង ​ជារឿងកត់សម្គាល់មួយ ​ចំណុច​ដែល​ធ្លាក់ចុះដែលយើងមើលឃើញគឺនៅពេលដែលបិទព្រំដែនកម្ពុជា-ថៃ​ភ្ញៀវដែលបាត់បង់គឺភ្ញៀវ​ដែល​មកលេងកាស៊ីណូតាមព្រំដែន ហ្នឹងឯង ភ្ញៀវទាំងអស់នោះ មិននាំប្រយោជន៍ច្រើនដល់​ប្រជា​ជន​កម្ពុជា​នោះទេ ​គឺបានតែមួយផ្នែកទៅលើម្ចាស់កាស៊ីណូ ដែលជាជនជាតិថៃ ចិន ​និង​ពន្ធ​ដារមករដ្ឋាភិបាល​ និងកំណើនការងារក្នុងការស៊ីណូ ​ប៉ុន្តែមិនទូលំទូលាយដូចទេសចរ​មក​លេង​ស្រុកយើងទេ​»។

​យោងតាមក្រសួងទេសចរណ៍ ​នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ ២០២៣៕​

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម