សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សហគ្រាសធុនតូច និងមធ្យម ដើរតួសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា សហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានចាត់ទុកជាសសរស្តម្ភ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី ២៦ ធ្នូនេះ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានចាត់ទុកជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើសលប់ប្រមាណ ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងកំពុងបង្កើតការងារជាច្រើនក្នុងវិស័យឯកជន។
ការផ្តល់ឥណទានចំពោះសហគ្រាសធុនតូច និងមធ្យម បន្តកើនឡើងជាលំដាប់ ដោយគិតត្រឹមឆ្នាំ២០២៤ ឥណទានចំពោះវិស័យនេះ បានកើនឡើងដល់ប្រមាណ ២០,១ ប៊ីលានដុល្លារ និងមានសមាមាត្រប្រមាណ ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។

លោក រ័ត្ន សុវណ្ណនរៈ បន្ថែមថា ធនាគារជាតិ តែងតែចូលរួមចំណែក ក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME។
ជាក់ស្តែង ធនាគារជាតិបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប។

លោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយកគោលនោយបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិ មានប្រសាសន៍ថា ធនាគារជាតិ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រ SME ឱ្យបង្កើនការចូលរួមថែមទៀតក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ ការពង្រឹងគុណភាព SME បានរួមចំណែកបង្កើនភាពធន់ ការរួបរួម និងកសាងវិបុលភាពសង្គមរយៈពេលវែងដល់កម្ពុជា៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


