ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ សុខភាពប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានលើកឡើងថា សុខភាពរបស់ប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់។ លោករដ្ឋមន្ត្រីលើកឡើងដូច្នេះ ក្នុងពេលសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសចុះសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានអរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់។
បើតាមក្រសួងសុខាភិបាល នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ក្រសួងបានពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

ដោយឡែក នៅក្នុងសកម្មភាពចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ លោករដ្ឋមន្ត្រី តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែន ក្នុងរូបភាពជាកងទ័ពអាវស។ ព្រមទាំងបានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ក្នុងការជំរុញ ការយកចិត្តទុកដាក់ ការផ្សព្វផ្សាយសារអប់រំសុខភាពនៅតាមមណ្ឌលសុវត្តិភាព រៀបចំផែនការការពារសុខភាព និងសង្រ្គោះបន្ទាន់ ការបម្រើសេវា ជូនវីរកងទ័ព ប្រជាជនភៀសសឹក និងអនុវត្តបែងចែកភារកិច្ចរបស់មន្ត្រីសុខាភិបាលឱ្យមានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉/២៤ម៉ ព្រមទាំងការគ្រប់គ្រងការផ្គត់ផ្គង់ឱសថបរិក្ខាបានល្អ និងប្រព័ន្ធបញ្ជូនទាន់ពេលវេលាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


