សុខភាព
កុំមើលស្រាលជំងឺមហារីកក្រពះ! គប្បីស្វែងយល់កត្តាបង្កហានិភ័យ រោគសញ្ញា និងវិធីការពារ
មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះលូតលាស់ខុសប្រក្រតី និងបន្តរីករាលដាលដោយមិនអាចគ្រប់គ្រងបាន។ យោងតាមសារចែករំលែករបស់វេជ្ជបណ្ឌិតឯកទេស ផ្នែកក្រពះ-ពោះវៀន នៃមន្ទីពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា មូលហេតុពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ។

កត្តាបង្កហានិភ័យ និងរោគសញ្ញា
បើតាមការបញ្ជាក់ កត្តាដែលអាចបង្កនៃជំងឺនេះ មានដូចជា មានមេរោគក្រពះ កត្តាចំណីអាហារ (អាហារប្រៃ, អាហារផ្អាប់ និងមានផ្សែង), មានគ្រួសារកើតជំងឺមហារីក ជក់បារី និងពិសាស្រាជាដើម។ ប្រភពដដែលបន្ថែមទៀតថា រោគសញ្ញានៃជំងឺកាចសាហាវនេះ អាចកត់សម្គាល់បានតាមរយៈអាការៈមួយចំនួន ដូចជា ៖
– ឈឺចុងដង្ហើម, ឆ្អល់ពោះ, អត់រំលាយអាហារ
– ស្រកទម្ងន់ ឬមិនឃ្លានអាហារ
– លាមកខ្មៅ, ចង្អោរ ក្អួត និង ស្លេកស្លាំង។
ការជួបពិគ្រោះ និងពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេស គឺចាំបាច់
តែយ៉ាងណា រោគសញ្ញាខាងលើនេះ គ្រាន់តែជាសេចក្តីសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ។ ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះឬអត់នោះ ពេទ្យឯកទេសណែនាំឱ្យជួបពិគ្រោះយោបល់ និងពិនិត្យតាមដាន តាមរយៈការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ។ ប្រភពដដែលពន្យល់ទៀតថា ជំងឺមហារីកក្រពះ អាចព្យាបាលបានដោយ ការវះកាត់ ការចាក់ថ្នាំគីមី និងការបញ្ចាំងកាំរស្មី។
ការពារខ្លួនពីហានិភ័យមហារីកក្រពះ
បើយោងតាមការណែនាំ ដើម្ពីបង្ការជំងឺមហារីកក្រពះ គួរតែទទួលទានសាប, ជៀសវាងចំណីអាហារកំប៉ុង ឬផ្អាប់ ទទួលទានផ្លែឈើស្រស់ និងបន្លែទៀតទាត់។ មួយវិញទៀត ត្រូវរក្សាទម្ងន់ដោយការហាត់ប្រាណ ចៀសវាងជក់បារី និង ពិសាស្រា។
យ៉ាងណាមិញ ប្រភពដដែលគូសបញ្ជាក់ដែរថា ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើរកឃើញវាទាន់ពេលវេលា។ ដូច្នេះបើមានរោគសញ្ញាដូចខាងលើ គប្បីទៅមន្ទីពេទ្យដើម្បីទទួលលបានការពិនិត្យបានទាន់ពេលវេលា៕ ដោយ៖ ជុំ សុជាតា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


