សុខភាព
ឈ្វេងយល់ពីជំងឺដុំសាច់ក្នុងពោះវៀនធំ និងវិធីជួយកាត់បន្ថយការដុះដុំសាច់ក្នុងពោះវៀនធំ
ពោះវៀនធំ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធរំលាយអាហារ ដែលជាបំពង់មួយតភ្ជាប់ពីពោះវៀនតូចទៅដល់រន្ធគូថ។ វាមានតួនាទីស្រូបយកទឹក និងសារធាតុរ៉ែដែលនៅសល់ពីកាកសំណល់អាហារ បម្លែងវាទៅជាលាមក ហើយបញ្ជូនចេញពីរាងកាយ។ យ៉ាងណាមិញ មនុស្សមួយចំនួនហាក់មិនបានចាប់អារម្មណ៍ ឬខ្វល់ខ្វាយអំពីបញ្ហាសុខភាពពោះវៀនធំនោះទេ ដូច្នេះថ្ងៃនេះ កម្ពុជាថ្មី នឹងនាំលោកអ្នកមកឈ្វេងយល់អំពី ជំងឺដុំសាច់ក្នុងពោះវៀនធំ និងវិធីជួយកាត់បន្ថយការដុះដុំសាច់ក្នុងពោះវៀនធំ។

បើតាមប្រភពពីមន្ទីរពេទ្យព្រះអង្គឌួង ជំងឺដុំសាច់ក្នុងពោះរៀនធំ គឺជាសកម្មភាពមួយដែលអ្នកជំងឺមានដុះដុំសាច់នៅលើជញ្ជាំងខាងក្នុងនៃពោះវៀនធំ ហើយដុំសាច់ទាំងនោះអាចជាដុំសាច់ស្លូត ឬអាចជាដុំសាច់មហារីក។
នៅពេលដែលលោកអ្នកចេញរោគសញ្ញា ដូចជាឈឺចុកពោះ / រាក / ទល់លាមករ៉ាំរ៉ៃ ដែលមិនអាចមកស្រាយបាន ឬបន្ទោបង់មានឈាម ស្រកទម្ងន់ ឬបាត់បង់គ្រាប់ឈាមដោយមិនសមហេតុផល ត្រូវទៅទទួលការឆ្លុះពោះវៀនធំជាបន្ទាន់។
ប្រភពដដែល បានបញ្ជាក់ថា ការឆ្លុះពោះវៀនធំ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺឡើយ ហើយថែមទាំងអាចឱ្យអ្នកជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យទាន់ពេល និងការព្យាបាលដ៏មានប្រសិទ្ធភាព មុនពេលវាបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។

សម្រាប់វិធីដែលអាចជួយកាត់បន្ថយការដុះដុំសាច់ក្នុងពោះវៀនធំ ត្រូវថែរាង/រក្សាទម្ងន់ខ្លួន ឬសម្រកទម្ងន់សន្សឹមៗចំពោះអ្នកធាត់, ហាត់ប្រាណទៀងទាត់ជាប្រចាំរៀងរាល់ថ្ងៃ, បរិភោគបន្លែ ផ្លែឈើឱ្យបានច្រើន, កាត់បន្ថយការបរិភោគសាច់ អាហារផ្អាប់ ប្រៃ ផ្អែម និង/ឬប្រេងខ្លាញ់ច្រើន, ទទួលការឆ្លុះពោះវៀនតាមវ័យកំណត់ និងពេលមានរោគសញ្ញាដូចបានជំរាបខាងលើ។
ដើម្បីទទួលបាននូវគុណភាព និងសុវត្ថិភាពនៃការព្យាបាលបញ្ហាខាងលើ សូមទៅពិគ្រោះ ពិនិត្យ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


