Connect with us

កីឡា

ក្រុម​ អឹមអូអាយ កំពង់ដេវ៉ា ឡើង​​ឈរ Top 6 លីគ​កំពូល​កម្ពុជា ក្រោយឈ្នះ វិសាខា

បានផុស

នៅ

ក្រុម​បាល់ទាត់​ អឹមអូអាយ កំពង់ដេវ៉ា ធ្វើ​​បាន​ល្អ​គួរ​សម​​​នៅក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​នេះ ​ដោយ​បាន​ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ ៦ ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ វិសាខា ដោយ​លទ្ធផល ១-០ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​សប្តាហ៍​ទី​១៣ ក្រុម អឹមអូអាយ កំពង់ដេវ៉ា ​ទទួល​បាន​ជ័យជម្នះ ៤ លើក  ស្មើ ៥ លើក និង​ចាញ់ ៤ រក​បាន ១៧ ពិន្ទុ។ ពួក​គេ​បាន​ចាញ់ អង្គរថាយហ្គឺរ ភ្នំពេញ​ក្រោន បឹងកេត និង ព្រះ​ខ័ន​រាជ​ស្វាយរៀង។ សម្រាប់​ការ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ប៉ុន្តែ​ដោយសារ​ពួក​គេ​ខុស​លក្ខន្តិកៈ​ក្នុង​ការ​ដាក់​កីឡាករ​បរទេស​លើស​ចំនួនកំណត់​នៅ​លើ​ទី​លាន ទើប​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ចាញ់ ០-៣។

ផ្អែក​តាម​លទ្ធផល ១៣ ប្រកួត​កន្លង​ឃើញ​ថា ក្រុម អឹមអូអាយ កំពង់ដេវ៉ា មាន​ទម្រង់​ការពារ​រឹង​មាំ។ ពួក​គេ​អាច​មាន​ឱកាស​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូល​ទាំង ៦ ដើម្បី​ឡើង​ទៅ​ជុំ​ទី​៣។

ដៃគូ​នៅ​សល់​​ក្នុង​ជើង​ទី​២ ពួក​គេ​ត្រូវ​ជួប ណាហ្គាវើលដ៍ (ថ្ងៃ​ទី​៣ មករា) ជួប ភ្នំពេញ​ក្រោន (១១ មករា) ជួប បឹងកេត (១៨ មករា) ជួប កង​យោធពល​ខេមរភូមិន្ទ (២៤ មករា) ជួប ព្រះ​ខ័ន​រាជ​ស្វាយរៀង (១៥ កុម្ភៈ) ជួប អាយអេសអាយ ដង្កោសែន​ជ័យ (២២ កុម្ភៈ) និង ជួប ឡាយហ្វ ខេត្ត​ព្រះ​សីហនុ (១ មីនា) ឆ្នាំ ២០២៦។

លទ្ធផល ១៣ ប្រកួត​កន្លង​មក

  • ចាញ់ អង្គរថាយហ្គឺរ ៣-៦ (ជើង​ទី១)
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ២-៤ (ជើង​ទី១)
  • ស្មើ វិសាខា ១-១ (ជើង​ទី​១)
  • ឈ្នះ ណាហ្គាវើលដ៍ ២-១ (ជើង​ទី​១)
  • ចាញ់ ភ្នំពេញ​ក្រោន ០-១ (ជើង​ទី​១)
  • ចាញ់ បឹងកេត ០-២ (ជើង​ទី​១)
  • ស្មើ កង​យោធពលខេមរភូមិន្ទ ០-០ (ជើង​ទី​១)
  • ស្មើ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ០-០ (ជើង​ទី​១)
  • ស្មើ អាយអេសអាយ ដង្កោសែន​ជ័យ ០-០ (ជើង​ទី​១)
  • ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-៣ (ជើង​ទី​១)
  • ស្មើ អង្គរថាយហ្គឺរ ១-១ (ជើង​ទី​២)
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៥-៣ (ជើង​ទី​២)
  • ឈ្នះ​ វិសាខា ១-០  (ជើង​ទី​២)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម