ព័ត៌មានជាតិ
ផ្លូវលំ ១៤ ខ្សែប្រវែង ១៣៤ គីឡូម៉ែត្រក្នុងខេត្តក្រចេះ កំពុងសាងសង់ប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូ
កំណាត់ផ្លូវលំមួយខ្សែក្នុងឃុំដារ ស្រុកចិត្របុរី តភ្ជាប់ពីផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិស្ទឹងស្វាយទៅភូមិខ្នង់ពស់ (ស្ទឹងស្វាយ – ខ្នង់ពស់) ដែលមានប្រវែង ៨,៨ គីឡូម៉ែត្រ បានកំពុងស្ថាបនាជួសជុលទៅជាផ្លូវក្រាលកៅស៊ូ ២ ជាន់ DBST ប្រវែង ៨,៥៧០ ម៉ែត្រ និងចាក់ក្រាលបេតុងប្រវែង ២២៧ ម៉ែត្រ មានលូមូលចំនួន ៤កន្លែង និងលូ U ប្រវែង ២៩៥ម៉ែត្រ។
បច្ចុប្បន្នផ្លូវស្ទឹងស្វាយ – ខ្នង់ពស់ ត្រូវបានក្រុមការងារស្ថាបនាផ្លូវចាក់ដីបំពេញលើកកម្ពស់ផ្លូវ ពង្រីកបើកទ្រូងផ្លូវ នឹងកំពុងសិក្សាពង្រឹងពីគុណភាពផ្លូវ ដើម្បីឈានដល់ការចាក់ក្រាលកៅស៊ូ២ជាន់ ប្រភេទ DBST ក្នុងពេលឆាប់ៗនេះ។ ផ្លូវមួយខ្សែនេះស្ថិតនៅក្នុងចំណោមផ្លូវទាំង ១៤ ខ្សែ នៃគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា “RCIP”។

ខេត្តក្រចេះ កំពុងស្ថាបនាផ្លូវ ១៤ ខ្សែ ក្នុងប្រវែងសរុបប្រមាណជាង ១៣៤,៤ គីឡូម៉ែត្រ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។
កំណាត់ផ្លូវទាំង ១៤ ខ្សែខាងលើ ត្រូវបានបែងចែកចេញជាពីរកញ្ចប់គ្រប់ដណ្ដប់លើស្រុកចំនួន ៣ រួមមាន៖ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នួលក្នុងខេត្តក្រចេះ។
ក្នុងនោះកញ្ចប់ CW១.១ មានផ្លូវចំនួន ៨ ខ្សែ រួមមាន៖
-ខ្សែផ្លូវទី១៖ ផ្លូវឃុំកន្ទួតតភ្ជាប់ឃុំថ្មី (កន្ទួត – ទ្រាប) មានប្រវែង ១៥,៨ គីឡូម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ ២ ជាន់ DBST មានប្រវែង ១៥,៥ គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៣០០ ម៉ែត្រ សាងសង់លូប្រអប់ ២ កន្លែង លូមូល ២៣ កន្លែង និងលូ U ប្រវែង ៨៧២ម៉ែត្រ។
-ខ្សែផ្លូវទី២៖ ផ្លូវឃុំគោលាប់តភ្ជាប់ឃុំដារ (បន្ទាយ – អញ្ចាញ) មានប្រវែង ១១,១ គីឡូម៉ែត្រ នៅក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ មានប្រវែង ១០,៧៩ គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៣០៣ ម៉ែត្រ និងលូមូល ២០ កន្លែង។
-ខ្សែផ្លូវទី៣៖ ផ្លូវសង្កាត់អូរឫស្សី តភ្ជាប់ឃុំដារ (កាប៉ូ – ម្រ៉ើម) មានប្រវែង ៧,២គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ មានប្រវែង ២,៥គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៦៦៣៤ម៉ែត្រ លូប្រអប់១កន្លែង លូមូល១០កន្លែង និងលូ U ប្រវែង ២៦៩ម៉ែត្រ។
-ខ្សែផ្លូវទី៤៖ ផ្លូវឃុំកន្ទួត តភ្ជាប់ឃុំថ្មអណ្តើក (ច្រវ៉ា – ជួរក្រូច) មានប្រវែង ៦,១គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ មានប្រវែង ៦,០៥ គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៥០ម៉ែត្រ សាងសង់លូប្រអប់មួយកន្លែង លូមូលចំនួន ១១កន្លែង និងលូ U ប្រវែង ២៩៤ម៉ែត្រ។
-ខ្សែផ្លូវទី៥៖ ផ្លូវឃុំដារ តភ្ជាប់ឃុំថ្មី (អញ្ចាញ – ចម្រើន) មានប្រវែង ១២,៧ គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ និងសាងសង់លូមូលចំនួន ២២ កន្លែង។
-ខ្សែផ្លូវទី៦៖ ផ្លូវក្នុងឃុំស្វាយជ្រះ (ក្បាលថ្នល – រំពុក) មានប្រវែង ៩,២ គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ ប្រវែង ៩,១គីឡូម៉ែត្រ ក្រាលបេតុង ប្រវែង ១០០ម៉ែត្រ លូមូលចំនួន ២២កន្លែង និងលូ U ប្រវែង ៧០១ម៉ែត្រ។
-ខ្សែផ្លូវទី៧៖ ផ្លូវក្នុងឃុំដារ (ស្ទឹងស្វាយ – ខ្នង់ពស់) មានប្រវែង ៨,៨ គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ ប្រវែង ៨,៥៧០ ម៉ែត្រ ក្រាលបេតុង ប្រវែង ២២៧ម៉ែត្រ លូមូលចំនួន ៤កន្លែង និងលូ U ប្រវែង ២៩៥ម៉ែត្រ។
-ខ្សែផ្លូវទី៨៖ ផ្លូវក្នុងឃុំថ្មី (មាស-ចម្រើន) មានប្រវែង ៤គីឡូម៉ែត្រ ក្រាលកៅស៊ូ២ជាន់ និងសាងសង់លូចំនួន ៥ កន្លែង។

ដោយឡែក កញ្ចប់ CW១.២ មានផ្លូវចំនួន ៦ ខ្សែ រួមមាន៖
-ខ្សែផ្លូវទី១៖ ផ្លូវឃុំថ្មែគ្រែតភ្ជាប់ឃុំចង្ក្រង់ (ថ្មគ្រែ – ចង្ក្រង់) សរុបមានប្រវែង ១១,១ គីឡូម៉ែត្រ ក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ប្រវែង ១០,៧គីឡូម៉ែត្រ ក្រាលបេតុង ប្រវែង ៣៨៧ ម៉ែត្រ លូមូលចំនួន ៥កន្លែង និងលូ U ប្រវែង ៨០ម៉ែត្រ។
-ខ្សែផ្លូវទី២៖ ផ្លូវឃុំឃុំសំបុកតភ្ជាប់ឃុំចង្ក្រង់ (សំបុក – កសាង) មានប្រវែងសរុប ៨,២ គីឡូម៉ែត្រ ក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ប្រវែង ៧,៩៥៨ម៉ែត្រ ក្រាលបេតុងប្រវែង ២៤៧ម៉ែត្រ សាងសង់លូប្រអប់ចំនួន ២កន្លែង និងលូមូល ៧កន្លែង។
-ខ្សែផ្លូវទី៣៖ ផ្លូវក្នុងឃុំសំបុក (ក្បាលជួរ – កាកុត) មានប្រវែង ១១,៩ គីឡូម៉ែត្រ ក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ ១១,៧៩០ ម៉ែត្រ ក្រាលបេតុងប្រវែង ១០៩ម៉ែត្រ និងសាងសង់លូមូល ចំនួន១៩កន្លែង។
-ខ្សែផ្លូវទី៤៖ ផ្លូវក្នុងឃុំព្រែកប្រសព្វ (ព្រែកប្រសព្វលើ – ស្រែងៀត) មានប្រវែងសរុប ១៤,២ គីឡូម៉ែត្រ ក្រាលកៅស៊ូ ២ ជាន់ ១៣,៧៥ គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៤៤១ម៉ែត្រ លូប្រអប់ ៧កន្លែង និងលូ U ប្រវែង ២១២ម៉ែត្រ។
-ខ្សែផ្លូវទី៥៖ ផ្លូវក្នុងឃុំគោលាប់ (បន្ទាយ – កោះដាច់) មានប្រវែង ៨,១ គីឡូម៉ែត្រ ក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ប្រវែង ៨,០៥ គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៥០ម៉ែត្រ សាងសង់លូប្រអប់មួយកន្លែង លូមូល១១កន្លែង និងលូ U ប្រវែង ១១០ម៉ែត្រ។
-ខ្សែផ្លូវទី៦៖ ផ្លូវក្នុងឃុំព្រែកប្រសព្វ (ថ្មរៀប – ស្រែងៀត) មានប្រវែងសរុប ៤,៧ គីឡូម៉ែត្រ ក្នុងនោះ ក្រាលកៅស៊ូ ២ ជាន់ប្រវែង ៣,៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ១,៤គីឡូម៉ែត្រ សាងសង់លូប្រអប់មួយកន្លែង និងលូមូលចំនួន ៧កន្លែង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


