Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio ប្រាប់ ផែនការ៣ជំហាន ដែលអាមេរិកផ្ដល់ឲ្យ វ៉េណេស៊ុយអេឡា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធទី៧មករា បានផ្ដល់បទសម្ភាសន៍អំពីផែនការរបស់សេតវិមានទៅកាន់អ្នកយកព័ត៌មាន ដោយគូសបញ្ជាក់ពីដំណើរការ៣យ៉ាងសម្រាប់អនាគតប្រទេសវ៉េណេស៊ុយអេឡា ដោយ «ផ្តោតលើស្ថិរភាព, ការងើបឡើងវិញ និងការផ្លាស់ប្តូរ»។

លោក Marco Rubio ថ្លែងទៅកាន់សមាជិកសារព័ត៌មាន ស្តីពីស្ថានភាពនៅវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦។ (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយ RT រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ជំហានទីមួយពាក់ព័ន្ធនឹងការដាក់ឲ្យនៅដាច់ដោយឡែក ពោលគឺស្ថិរភាពសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា ដែលមិនចង់ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ ហើយវាក៏រួមបញ្ចូលដំណើរការលក់ប្រេងដែលត្រូវបានអនុម័ត និងការចែកចាយប្រាក់ចំណេញផងដែរ។

លោកអះអាងថា សហរដ្ឋអាមេរិកនឹងលក់ប្រេងដែលខ្លួនទទួលបាន រួមទាំងប្រេងដែលមាននៅក្នុងនាវាដឹកប្រេងដែលត្រូវបានរឹបអូស។ អាមេរិកនឹងគ្រប់គ្រងពីរបៀបដែលប្រាក់ចំណេញត្រូវបានប្រើប្រាស់ តាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា។

ដោយឡែក នៅក្នុងដំណាក់កាលងើបឡើងវិញ លោក Rubio ថា ក្រុមហ៊ុនអាមេរិក លោកខាងលិច និងក្រុមហ៊ុនផ្សេងទៀតនឹងអាចចូលទៅកាន់ទីផ្សារវ៉េណេស៊ុយអេឡាបានទាំំងស្រុង។ ក្នុងពេលជាមួយគ្នានេះ ដំណើរការនៃការផ្សះផ្សាជាតិនឹងចាប់ផ្តើម ដោយឥស្សរជនប្រឆាំងនឹងត្រូវលើកលែងទោស ដោះលែងពីពន្ធនាគារ ឬនាំត្រឡប់ទៅប្រទេសកំណើត ហើយចាប់ផ្តើមកសាងសង្គមស៊ីវិលឡើងវិញ។

ថ្វីដ្បិតតែនៅក្នុងដំណាក់កាលទី៣ «ការផ្លាស់ប្តូរ» លោក Rubio មិនបានពន្យល់លម្អិតក៏ដោយ ប៉ុន្តែលោកមាន​ប្រសាសន៍​ថា ខ្លួនបានពិពណ៌នាអំពីរឿងនេះទៅកាន់មន្ត្រីវ៉េណេស៊ុយអេឡាយ៉ាងលម្អិតរួចទៅហើយ។ ជាចុងក្រោយនេះ វា​ក៏អាស្រ័យ​លើ​ប្រជាជនវ៉េណេស៊ុយអេឡា ​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រទេស​របស់​ពួកគេដែរ។

ការកត់សម្គាល់របស់លោក Rubio បានកើតឡើងចំពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេសចំពោះការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ដោយសហរដ្ឋអាមេរិក ថា ជាការរំលោភច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ ក្រុមប្រជាធិបតេយ្យបានសម្តែងការភ្ញាក់ផ្អើលនិងហៅ​វា​ថាជាផែនការ​ឆ្កួតៗ ដែលពួកគេអះអាងដូចៗគ្នាថា ស្មើនឹងលួចប្រេង ហើយចោទសួរទៅវិញ «ហេតុអ្វីបានជាផែនការទាំងនេះមិនអាចពិភាក្សានៅក្នុងសវនាការសាធារណៈបាន»?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ក្រុមអ្នកវិភាគលើកឡើងថា លោកស្រី Rodriguez នឹងនាំមកនូវស្ថេរភាពដល់ វ៉េណេស៊ុយអេឡា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម