Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ធ្វើសមយុទ្ធយោធាដែន​​​អាកាស នៅ វ៉េណេស៊ុយអេឡា​ លើកដំបូង

បានផុស

នៅ

កងទ័ពអាមេរិក បានបើកធ្វើសមយុទ្ធ​យោធា​​នៅលើដែនអាកាសទីក្រុងការ៉ាកាស កាលពីថ្ងៃសៅរ៍ទី២៣ ខែឧសភា ដែលនេះជាសមយុទ្ធយោធាលើកដំបូងបង្អស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីកងទ័ពអាមេរិក បានវាយ​ឆ្មក់​ចូល​​ប្រទេ​ស​វ៉េណេស៊ុយអេឡាកាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ​ រួចចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា​យក​ទៅ​កាត់​ទោស​​នៅសហរដ្ឋអាមេរិក​។

យន្តហោះ MV-22B Osprey របស់កងម៉ារីនអាមេរិក បានហោះមកជិតស្ថានទូតអាមេរិកក្នុងអំឡុងពេលសមយុទ្ធជម្លៀសចេញតាមផ្លូវអាកាសមួយ នៅក្នុងប្រទេសវេណេស៊ុយអេឡា (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងសមយុទ្ធនេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបញ្ជាក់ថា ខ្លួនបានអនុញ្ញាតឲ្យធ្វើឡើងក្នុងទម្រង់ជាសមយុទ្ធជម្លៀសប្រជាជន សម្រាប់ករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ឬគ្រោះមហន្តរាយនានា ដោយនៅក្នុងនោះមានការប្រើប្រាស់យន្តហោះប្រភេទ MV-22B Osprey ចំនួនពីរគ្រឿង ចុះចតនៅជិតស្ថានទូតអាមេរិក ព្រមទាំងមាននាវាចម្បាំងជាច្រើនគ្រឿងបានចូលទៅក្នុងដែនទឹកវ៉េណេស៊ុយអេឡា ក្នុងសមុទ្រការីបៀនផងដែរ។ នេះ​បើ​យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters

ទោះជាយ៉ាងណា ក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេស៊ុយអេឡា មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ ស្របពេលដែល ស្ថានទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយគូសបញ្ជាក់ថា ខ្លួននៅតែ «ប្តេជ្ញាចិត្តធានាដល់ការអនុវត្ត» ផែនការបីដំណាក់កាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាពិសេសគឺ «ការធ្វើឲ្យប្រទេសវ៉េណេស៊ុយអេឡាមានស្ថិរភាពឡើងវិញ»។

លោក Francis Donovan មេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់អាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការយោធាអាមេរិក បានជិះលើយន្តហោះ Osprey មួយគ្រឿងឆ្ពោះទៅកាន់ទីក្រុងការ៉ាកាស ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្ន។

ដោយឡែក លោកស្រី Evelyn Rebolledo ដែលជាមន្ត្រីរដ្ឋបាលម្នាក់រស់នៅក្នុងរដ្ឋធានី បាននិយាយថា «រឿងនេះធ្វើឲ្យពួកយើងមានការប្រុងប្រយ័ត្នខ្ពស់។ ការដែលមាន យន្តហោះបរទេសហោះហើរពីលើទីក្រុងបែបនេះ គឺជារឿងថ្មីស្រឡាងសម្រាប់ពួកយើង ហើយរឹតតែប្លែកទៀតនោះ គឺវាជាយន្តហោះមកពីទឹកដីអាមេរិក បើក្រឡេកមើលទៅលើស្ថានភាពបច្ចុប្បន្ន និងភាពចលាចលទាំងឡាយនៅក្នុងប្រទេស។ វាធ្វើឲ្យពួកយើងរស់នៅក្នុងភាពមិនច្បាស់លាស់ទាល់តែសោះ»។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ត្រាំ បានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលរបស់លោកស្រី ដេលស៊ី រ៉ូទ្រីហ្គេស ដែលអតីតជាអនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ។ រដ្ឋាភិបាលថ្មីនេះបានអនុម័តច្បាប់នានា ដើម្បីបើកចំហទុនបម្រុងប្រេងដ៏មហាសាល និងធនធានរ៉ែរបស់វ៉េណេស៊ុយអេឡា ទៅឲ្យសអាមេរិក។

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ហ្សេលេនស្គី ច្រានចោល​សំណើរបស់អាល្លឺម៉ង់ ដែលប្រុង​​ឲ្យ​អ៊ុយក្រែនត្រឹមតែ​ «សមាជិក​បម្រុង»ប៉ុណ្ណោះ​ ក្នុង EU
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម