ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា ថា មិនព្រមធ្វើជា «រដ្ឋទី៥១» របស់អាមេរិក តាមបំណងរបស់លោក ត្រាំ ទេ
ទោះបីជាមានការលើកឡើងពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ ក៏រដ្ឋាភិបាលថ្មីរបស់ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួនមិនដែលគិតចង់ក្លាយជា «រដ្ឋទី៥១» របស់សហរដ្ឋអាមេរិកនោះឡើយ។

តាមការផ្សាយរបស់ The Hill កាលពីថ្ងៃទី១១ ខែឧសភា អ្នកស្រី Delcy Rodriguez ដែលជាប្រធានាធិបតីស្ដីទីនៃប្រទេសវ៉េណេស៊ុយអេឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេថា ក្នុងនាមជាប្រជាជាតិមួយ វ៉េណេស៊ុយអេឡា តែងតែស្រឡាញ់ និងឱ្យតម្លៃបំផុតលើឯករាជ្យភាព និងវីរភាពរបស់ដូនតាខ្លួន ដូច្នេះការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក គឺជារឿងដែលមិនអាចទៅរួច។
ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់សារព័ត៌មាន Fox News ថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការបញ្ចូលវ៉េណេស៊ុយអេឡាឱ្យទៅជារដ្ឋទី៥១ របស់អាមេរិក។ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ខ្លួនអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមឆ្នាំ២០២៦ មក លោក ត្រាំ តែងតែបង្ហាញមោទកភាព ចំពោះការមានឥទ្ធិពលលើប្រទេស ដែលសម្បូរទៅដោយប្រេងកាតមួយនេះ ហើយថែមទាំងបានបង្ហោះសារបែបលេងសើចលាយឡំការចង់បាននៅលើបណ្តាញសង្គម Truth Social ទៀតផង។
ដ្បិតបដិសេធរឿងចូលជាសមាជិករដ្ឋរបស់អាមេរិក ប៉ុន្តែអ្នកស្រី Rodriguez បានបញ្ជាក់ថា រដ្ឋាភិបាលរបស់អ្នកស្រី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈរបៀបវារៈការទូត និងសេដ្ឋកិច្ច។ ចាប់តាំងពីឡើងមកដឹកនាំបន្តពីលោក ម៉ាឌូរ៉ូ អ្នកស្រី Rodriguez បានធ្វើកំណែទម្រង់ជាច្រើន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនអាមេរិក ចូលមកវិនិយោគលើវិស័យរ៉ែ និងប្រេងកាតយ៉ាងទូលំទូលាយ ដែលចំណុចនេះហើយទើបធ្វើឱ្យលោក ត្រាំ តែងតែពោលពាក្យសរសើរអ្នកស្រីមិនដាច់ពីមាត់។
ក្រៅពីបញ្ហាសេដ្ឋកិច្ច អ្នកស្រីប្រធានាធិបតីស្ដីទីរូបនេះ ក៏បានជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ផងដែរ ខណៈបច្ចុប្បន្ននៅសល់ប្រមាណ ៥០០នាក់ទៀតក្នុងពន្ធនាគារ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា បានចាប់ផ្តើមមានភាពកក់ក្តៅឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់រយៈពេល ៧ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមប្រឆាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅតែបន្តទាមទារឱ្យមានការបោះឆ្នោតជាតិមួយឱ្យបានត្រឹមត្រូវ ដើម្បីកំណត់អនាគតប្រទេសជាតិឱ្យកាន់តែច្បាស់លាស់៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


