ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា នឹងដោះលែងអ្នកទោស ៣០០នាក់ទៀត ក្រោយដោះលែងច្រើននាក់
ប្រទេសវ៉េណេស៊ុយអេឡា លើកឡើងកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងដោះលែងអ្នកទោសចំនួន ៣០០នាក់ នៅសប្តាហ៍នេះ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ ហួសពីវិសាលភាពនៃច្បាប់លើកលែងទោសថ្មី។ យោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក Jorge Rodriguez ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានប្រកាសពីការសម្រេចចិត្តនេះ អំឡុងសម័យប្រជុំមួយនៅវិមាននីតិបញ្ញត្តិក្នុងរដ្ឋធានីការ៉ាកាស។

លោក Rodriguez សង្កត់ធ្ងន់ថា៖ « ការសម្រេចចិត្តនេះ[ដោះលែងអ្នកទោស] នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានអាយុលើសពី ៦០ និង ៧០ឆ្នាំ អនីតិជន ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន និងអ្នកដែលមានជំងឺប្រចាំកាយ»។
លោក មានប្រសាសន៍ថា វិធានការខាងលើគឺផ្អែកលើលក្ខណៈវិនិច្ឆ័យមនុស្សធម៌យ៉ាងតឹងរ៉ឹង ដោយគិតគូរពីកត្តាអាយុ និងស្ថានភាពសុខភាពរ៉ាំរ៉ៃ។
ក្រុមប្រឆាំង និងអង្គការសិទ្ធិមនុស្សអះអាងថា ការកាត់ក្តីអ្នកទោសគឺមិនយុត្តិធម៌ ហើយបុគ្គលទាំងនោះកំពុងត្រូវបានឃុំខ្លួនដោយសារហេតុផលនយោបាយ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោននឹងធានាការដោះលែងអ្នកទោសនយោបាយដែលនៅសេសសល់ទាំងអស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ « យើងនឹងដោះលែងពួកគេទាំងអស់គ្នា! ដូចដែលអ្នកបានដឹងអ៊ីចឹង យើងបានដោះលែងអ្នកទោសនយោបាយជាច្រើនរួចហើយ ហើយអ្នកដែលនៅសល់ក៏នឹងត្រូវបានដោះលែងផងដែរ»។
ដោយឡែកកាលពីខែមករា អ្នកតាក់តែងច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡារាយការណ៍ថា មនុស្សរាប់ពាន់នាក់ ចាប់តាំងពីការដោះលែងដោយផ្ទាល់រាប់រយនាក់ រហូតដល់ជាង ៨០០០នាក់ រួមទាំងការដោះលែងដែលទទួលអត្ថប្រយោជន៍ពីច្បាប់លើកលែងទោសថ្មីមួយត្រូវបានអនុម័ត។
ចំណែក អ្នកឃ្លាំមើលឯករាជ្យ និងក្រុមសិទ្ធិមនុស្ស Foro Penal បញ្ជាក់ថា អ្នកទោសជិត ៨០០នាក់ ត្រូវបានដោះលែង ខណៈអ្នកទោសនយោបាយរាប់រយនាក់ទៀតនៅតែជាប់ពន្ធនាគារ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


