Connect with us

ព័ត៌មានជាតិ

សមិទ្ធផល​ទំនើបកម្មចំនួន ៤ ​ក្រសួងពាណិជ្ជកម្មប្រកាស​​ដាក់​ឲ្យ​ដំណើរការ​ ក្នុង​កម្មវិធីសន្និបាតប្រចាំឆ្នាំ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ដាក់​ឲ្យដំណើរការ​សមិទ្ធផលការងារទំនើបកម្មចំនួន ៤ នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦។

សមិទ្ធផល​ការងារទំនើបកម្មដែលក្រសួង​បានដាក់ឲ្យដំណើរការ​​រួមមាន៖ ១. ការធ្វើសាមញ្ញកម្ម និងទំនើបកម្មការងារ​ចុះបញ្ជីពាណិជ្ជកម្ម ២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ៣. ការលើកលែងពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង ៤. កម្មវិធី MOC Mobile App។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម កាត់បន្ថយនីតិវិធីនិងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម ឲ្យ​កាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា

២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ បញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ

៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ ឆ្នាំចុងក្រោយ

៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងាររបស់មន្ត្រីក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម