ព័ត៌មានអន្ដរជាតិ
យន្តហោះម៉ាក«doomsday plane»របស់អាមេរិកចុះចតនៅ LA បង្កក្តីបារម្ភខ្លាំងក្នុងរឿងសន្តិសុខ
យន្តហោះដែលត្រូវបានគេដាក់ឈ្មោះថា «Doomsday» ឬយន្តហោះនៃថ្ងៃវិនាស ដ៏គួរឱ្យភ័យខ្លាចរបស់ដែលដឹករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានគេប្រទះឃើញនៅក្នុងអាកាសយានដ្ឋាន Los Angeles (LAX) កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភាពតានតឹងជាសកលបានកើនឡើងយ៉ាងខ្លាំង។ ការប្រទះឃើញនេះ បានធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថា «ហេតុអ្វីបានជាយន្តហោះ ត្រូវបានប្រើប្រាស់នៅពេលនេះ?»។

គួរឱ្យដឹងថា គេបានឃើញវីដេអូពីបណ្តាញសង្គម X របស់ក្រុមហ៊ុនអាកាសចរណ៍ បានបង្ហោះវីដេអូនៃយន្តហោះម៉ាកនេះ មកដល់ព្រលាន LAX នៅព្រឹកថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន MSN News បានឱ្យដឹងថា គណនី X នោះបានបង្ហោះខ្លឹមសារថា៖ «អ្វីដែលគេជឿថា ជាការបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្រជើងហោះហើររយៈពេល ៥១ឆ្នាំរបស់យន្តហោះម៉ាក Boeing ៧៤៧ E-៤B Nightwatch ដែលត្រូវបានគេស្គាល់ថា «Doomsday Plane» ។ យន្តហោះនេះបានបង្ហាញខ្លួននៅព្រលាន LAX អំឡុងពេលការផ្សាយបន្តផ្ទាល់វីដេអូរបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយទំនងជានឹងក្លាយជាចំណុចលេចធ្លោ នៃឆ្នាំ២០២៦»។
លើសពីនេះ យន្តហោះម៉ាក Boeing E-៤B Nightwatch គឺជាមជ្ឈមណ្ឌលបញ្ជាពេញលេញ ដែលត្រូវបានរចនាឡើង ដើម្បីការពារសហរដ្ឋអាមេរិកពីការវាយប្រហារដោយមហន្តរាយ ហើយថែមទាំងអាចទប់ទល់នឹងឥទ្ធិពលនៃការផ្ទុះនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការរក្សាសណ្តាប់ធ្នាប់នៃសង្គ្រាមនុយក្លេអ៊ែរជាយថាហេតុ។
គួរឱ្យដឹងផងដែរថាការរចនាឡើងជាប៉ុស្តិ៍បញ្ជាការជាតិនៅលើអាកាសរបស់យោធាសហរដ្ឋអាមេរិក E-៤B ត្រូវបានសាងសង់ឡើងដើម្បីផ្លាស់ប្តូរទីតាំងរវាងទីតាំងនានាតាមតម្រូវការ ដោយរក្សាបាននូវភាពការបញ្ជា និងការត្រៀមប្រតិបត្តិការនៅក្នុងស្ថានភាពផ្សេងៗគ្នា។៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


