Connect with us

កីឡា

ធ្ងន់​បន្តិច​ហើយ​សហព័ន្ធ​គុន​ចម្រុះ ​ចេញ​ ៥​នាក់​ចាញ់​ទាំង​ ៥​ ក្នុង​ការ​ប្រកួត​ AMMA នៅ​ប្រទេស​ចិន​

បានផុស

នៅ

ក្រុម​គុន​ចម្រុះ​កម្ពុជា​ដែល​ចេញ​ទៅ​ប្រកួត​តាម​រយៈ​សហព័ន្ធ​អំឡុង​ថ្ងៃ​ទី៩​ ដល់​ ១១​ ខែ​មករា​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ចិន​ ក្នុង​កម្មវិធី​ 3rd AMMA Championship កន្លង​ទៅ​នេះ​កីឡាករ​ កីឡាការិនី​ ៥នាក់​គឺ​ចាញ់​ទាំង​ ៥តែ​ម្ដង​ និង​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​នៅ​កីឡា​អាស៊ី លើក​ទី២០​ នៅ​ជប៉ុន​ និង​ព្រឹត្តិការណ៍​សំខាន់​ផ្សេង​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ គោរមៈ​ ច័ន្ទរាជ្យ​ ចាញ់ចិន

បើ​តាម​ការ​លើក​ឡើង​របស់​កីឡាករ​ ផេង​ សុបញ្ញា​ ឬ​មហាជន​តែង​ហៅ​ថា​ គោរមៈ​ ច័ន្ទរាជ្យ​ នោះ​គឺ​ក្រុម​កម្ពុជា​ទាំង​ ៥នាក់​នោះ​គឺ​ចាញ់​ទាំង​អស់​តែ​ម្ដង​រួម​ទាំង​ខ្លួន​ផង​ដែរ។​ ប៉ុន្តែ​រូប​គេ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​ស្រប​ពេល​មិត្ត​រួម​ក្រុម​ផ្សេងៗ​ទៀត​សុទ្ធតែ​ចាញ់​ដោយ​បោះបង់ការ​ប្រកួត។​

អ្នក​ប្រដាល់​រូប​នេះ​បន្ត​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​នៅ​ឯ​ប្រទេស​ចិន​ក្នុង​កម្មវិធី​ 3rd AMMA Championship ​គឺ​ពិត​ជា​មាន​ការ​ពិបាក​ខ្លាំង​សម្រាប់​ក្រុម​កម្ពុជា​លើ​បច្ចេកទេស​មិន​ដល់​គេ​ កម្លាំង​ និង​ការ​ហ្វឹកហាត់​នៅ​មាន​កម្រិត​នៅ​ឡើយ។​ កីឡាករ​បរទេស​ដែល​ចូលរួម​ការ​ប្រកួត​នេះ​គឺ​ម្នាក់ៗ​បច្ចេកទេស​ល្អ​ លឿន​ និង​កម្លាំង។​ និយាយ​ជា​រួម​​កីឡាករ​ កីឡាការិនី​របស់​គេ​គឺ​ល្អ​មួយ​ឈុត​តែ​ម្ដង។​

រូបភាព​ Olympic Cambodia

បញ្ជាក់​ដែរ​ថា​ ក្រុម​គុន​ចម្រុះ​កម្ពុជា​ រួម​មាន​​ ផេង សុបញ្ញា ស៊ា វិច្ឆិកា ខៀវ ចិន្តារ័ត្ន ចេង ដាលីន គន្ធ វណ្ណនីតា និង​ ម៉ាប់ សុខហួយគឺ​សុទ្ធតែ​ចាញ់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​ចិន​នេះ​ទាំង​អស់។ ក្រុម​របស់​កម្ពុជា​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​នៃ​ព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឯប្រទេសជប៉ុន និងការប្រកួតកីឡាអាស៊ីក្នុងសាល និងយុទ្ធគុនលើកទី៧ អារ៉ាប៊ីសាអូឌីត នោះ​ឡើយ៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម