Connect with us

កីឡា

ក្លឹប​គុន​ចម្រុះ​ Cambodian Top Team​ កាន់​តែ​ល្បី​នៅ​វៀតណាម​ក្រោយ​ឈ្នះ​ខ្សែក្រវាត់​ GMA សរុប​ ៣គ្រឿង

បានផុស

នៅ

ក្លឹប​ប្រដាល់​គុន​ចម្រុះ​ Cambodian Top Team​ របស់​កម្ពុជា​កាន់​តែ​មាន​ឈ្មោះ​ល្បី​ហើយ​នៅ​ឯ​ប្រទេស​វៀតណាម​ក្រោយ​ឈ្នះ​ខ្សែក្រវាត់​ GMA សរុប​ ៣គ្រឿង​ និង​ទទួល​បាន​ការ​សរសើរ​ លើក​ទឹកចិត្ត​ពី​ម្ចាស់​កម្មវិធី​នេះថា​ជា​ក្រុម​ល្អ​ប្រចាំ​ឆ្នាំ​​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែក្រវាត់​ទាំង៣គ្រឿង​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​កម្ពុជា​គឺ​មាន​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ស្រឡាញ់​ចូល​ចិត្ត​ខ្លាំង​ពី​ខាង​ម្ចាស់​សង្វៀន​ GMA ​និង​អ្នក​គាំទ្រ​នៅ​ទីនោះ។​ ម្ចាស់​កម្ម​វិធី​​សរសើរ​កីឡាករ​កម្ពុជា​ប្រកួត​បាន​ល្អ​ និង​មាន​ការ​ជក់ចិត្ត​រាល់​ពេល​ប្រកួត​ម្ដងៗ។​

រិន សារ័ត្ន និង​ម្ចាស់​កម្មវិធី​ GMA

គ្រូ​បង្វឹក​គុន​ចម្រុះ​ខាង​លើ​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ឈ្នះ​បាន​ខ្សែក្រវាត់​ ៣គ្រឿង​ខាង​លើ​នេះ​ខាង​កម្មវិធី​ GMA​ ប្រាប់​ថា​ក្រុម​កម្ពុជា​បាន​ជាប់​ជា​ក្រុម​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០២៥​ ដែល​មាន​ការ​ប្រកួត​ល្អ​ និង​មាន​កីឡាករ​ចូលរួម​ការ​ប្រកួត​ក្នុង​សង្វៀន​នេះ​មាន​ចំនួន​ច្រើនៗ ប្រកួត​តែងតែ​ជក់ចិត្ត។​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ និង​សិស្សទាំងពីរ

បញ្ជាក់​ដែរ​ថា​ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រុម​កីឡា​គុន​ចម្រុះ​កម្ពុជា​ Cambodian Top Team ​ឈ្នះ​បាន​ខ្សែក្រវាត់​ GMA​ ចំនួន​ ៣គ្រឿង​មក​ហើយ។​ កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ ឈ្នះ​បាន​ ២គ្រឿង​ម្នាក់​ឯង​ និង​កីឡាករ​ រិន​ សារ័ត្ន​ ឈ្នះ​បាន​ ១គ្រឿង៕​

រិន សារ័ត្ន និង​ គោរមៈ ច័ន្ទរាជ្យ​ ពេល​ឈ្នះ​ខ្សែក្រវាត់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម