កីឡា
អធិជ័យ ច័ន្ទរាជ្យ ប្រកួតនៅឯវៀតណាម ប៉ុន្តែអារម្មណ៍គិតពីឪពុក-ម្ដាយនៅឧត្ដរមានជ័យ
កីឡាករ អធិជ័យ ច័ន្ទរាជ្យ ថាអារម្មណ៍មិនសូវនៅជាមួយគ្នានោះឡើយ ក៏ព្រោះតែបារម្ភចំពោះឪពុកម្ដាយក្រុមគ្រួសារនៅឯខេត្តឧត្ដរមានជ័យ ដែលកំពុងជួបទុក្ខលំបាកពីការឈ្លានពានរបស់សត្រូវសៀម ស្របពេលដែលខ្លួនត្រូវប្រកួតនៅសង្វៀនធំ GMA ថ្ងៃទី២៧ ធ្នូ ២០២៥ ឯវៀតណាម។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
កីឡាករ អធិជ័យ ច័ន្ទរាជ្យ បានឲ្យដឹងថា ពេលផ្ទុះការឈ្លានពានពីសត្រូវសៀមអំឡុងថ្ងៃទី៨-៩ ខែធ្នូ ដំបូងៗនោះគឺប៉ះដល់ក្រុមគ្រួសារបងប្អូនរបស់ខ្លួនទាំងអស់។ បងប្អូនរបស់ខ្លួនខ្លះនៅឯតាមាន់ ខ្លះទៀតនៅតាក្របី សុទ្ធតែអ្នករស់នៅឧត្តរមានជ័យ។
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ បន្តទៀតថា អារម្មណ៍នៃការហ្វឹកហាត់គឺមិនបានពេញលេញនោះឡើយ ដោយនៅតែបារម្ភចំពោះគ្រួសារ។ ប៉ុន្តែក្រោយមកក៏ចាប់ប្រមូលអារម្មណ៍បានល្អឡើងវិញ និងផ្ដោតលើការហ្វឹកហាត់ខ្លាំងដើម្បីត្រៀមលក្ខណៈឲ្យបានប្រសើរសម្រាប់ការប្រកួតនៅឯវៀតណាមលើកនេះ។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
អ្នកប្រដាល់ដើមកំណើតពីខេត្តឧត្តរមានជ័យរូបនេះបន្តទៀតថា ដោយសារតែខ្លួនមិនសូវមានបទពិសោធច្រើនលើការប្រកួតគុនចម្រុះនេះទើបធ្វើមិនសូវបានល្អ។ ព្រោះកីឡាមួយនេះត្រូវការបទពិសោធឡើងប្រកួតច្រើនទើបធ្វើឲ្យមានសមត្ថភាពរីកចម្រើន ឬឈានទៅដល់ទទួលបានលទ្ធផលល្អ។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
បញ្ជាក់ដែរថា កីឡាករ អធិជ័យ ច័ន្ទរាជ្យ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះវៀតណាម Le Quang Linh នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ។ ជាមួយគ្នានោះដែរក៏មានកីឡាករកម្ពុជា២រូបទៀតប្រកួតដណ្ដើមខ្សែក្រវាត់ផងដែរគឺ រិន សារ័ត្ន និង គោរមៈ ច័ន្ទរាជ្យ ក្នុងកម្មវិធី GMA៕

ក្រុមកម្ពុជា
អត្តបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


