កីឡា
កញ្ញា ឈិន រីយ៉ា ម្នាក់នេះហើយដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់ក្រុមគុនចម្រុះ Cambodian Top Team
ភាពជោគជ័យកន្លងមករបស់ក្រុមគុនចម្រុះ Cambodian Top Team រួមមានកីឡាករ គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និងកីឡាករមួយចំនួនទៀតគឺមានការរួមចំណែកធំពីកញ្ញា ឈិន រីយ៉ា ដែលតែងតែនៅជាមួយជានិច្ចស្ទើគ្រប់កម្មវិធីទាំងក្នុងស្រុក និងក្រៅស្រុកកន្លងមក។

កញ្ញា ឈិន រីយ៉ា
កញ្ញា ឈិន រីយ៉ា បានឲ្យដឹងមកថា ចំពោះការងារមកជួយក្លឹបប្រដាល់ Cambodian Top Team នេះចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ន។ ទីតាំងក្លឹបនៅឯទួលទំពូងនេះក៏ជាស្នាដៃរួមគ្នារវាងកញ្ញា និងលោក ហ៊ុន ច័ន្ទរាជ្យ ជួល និងកសាងតាំងពីដីទទេមកម្ល៉េះអំឡុងឆ្នាំ២០១៨។

កញ្ញា ឈិន រីយ៉ា
អតីត MC កម្មវិធីម៉ាអ៊ែម រូបនេះបន្តទៀតថា ការងារចាប់គូ ទំនាក់ទំនងជាមួយម្ចាស់កម្មវិធីតូច-ធំ ក្នុងស្រុក អន្តរជាតិផ្សេងៗគឺលោក ហ៊ុន ច័ន្ទរាជ្យ ជាអ្នកធ្វើលើកិច្ចការងារនេះ។ ចំណែកខាងផ្នែកគ្រប់គ្រងក្នុងក្លឹបទូទៅគឺលើកញ្ញាផ្ទាល់ ដូចជាការងារជួយរកថវិកាអភិវឌ្ឍន៍ក្លឹប ទិញសម្ភារហ្វឹកហាត់ សម្ភារប្រើប្រាស់ផ្សេងៗ គ្រប់គ្រងថវិកាក្លឹប គ្រប់គ្រងការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ អាហារប៊ូវកម្លាំងកីឡាករ ថ្នាំពេទ្យ ការពិនិត្យសុខភាពមុនចេញប្រកួតជាដើម។

កញ្ញា ឈិន រីយ៉ា ពេលកីឡាករប្រកួតនៅវៀតណាម
ក្រៅពីការងាររៀបរាប់ខាងលើហើយនោះរាល់ការប្រកួតនៅឯក្រៅប្រទេសគឺភាគច្រើនមានវត្តមានកញ្ញាទៅជាមួយផងដែរដើម្បីជួលសម្រួលលើការទំនាក់ទំងអំឡុងពេលប្រកួត បកប្រែភាសា បំពេញឯកសារ រួមទាំងមើលការខុសត្រូវលើការធ្វើដំណើរ ហូបចុកប៊ូវកម្លាំង។ បន្ថែមពីនេះការងារកាន់ផេករបស់ក្លឹប ថតវីដេអូ ថតរូបភាពបង្ហោះផ្សព្វផ្សាយ និងធ្វើសេចក្ដីជូនដំណឹងផ្សេងៗ ប្រម៉ូតក្លឹបក៏កញ្ញាជាអ្នកធ្វើដូចគ្នា។ ដូច្នេះហើយការងារក្នុងក្លឹបមួយភាគធំគឺកញ្ញាជាអ្នកជួយ។

កញ្ញា ឈិន រីយ៉ា និងកីឡាករ
បញ្ជាក់ដែរថា ក្លឹបប្រដាល់គុនចម្រុះ Cambodian Top Team គឺជាក្លឹបចំណាស់មួយនៅកម្ពុជា និងកសាងឡើងដោយលោក ហ៊ុន ច័ន្ទរាជ្យ។ បច្ចុប្បន្នក្លឹបប្រដាល់មួយនេះកំពុងមានភាពល្បីល្បាញខ្លាំងពិសេសនៅឯប្រទេសវៀតណាមបន្ទាប់ពីឈ្នះខ្សែក្រវាត់ GMA ៣គ្រឿងថ្មីៗនេះ។ គេឃើញដំណើរការរបស់ក្លឹបមួយនេះមានលក្ខណស្ដង់ដារ និងសកម្មផងដែរដូចជាការបង្ហោះរូបភាព ការធ្វើមាតិការផ្សេងៗអំពីសកម្មភាពកីឡាករក្នុងក្លឹប និងមានមាតិការថ្មីៗទៅតាមព្រឹត្តិការណ៍បុណ្យទានរបស់ខ្មែរផងដែរ។ ក្រៅពីនេះរាល់ការប្រកួតរបស់កីឡាករក្នុងក្លឹបនៅក្រៅប្រទេសតែងតែមានព័ត៌មានផ្សព្វផ្សាយដូចជា បង្ហោះរូបភាព ឡាយការប្រកួត និងចេញលទ្ធផលផ្សេងៗជូនអ្នកគាំទ្រ។ ការងារ និងភាពជោគជ័យទាំងនេះគឺជាការរួមចំណែកធំរបស់កញ្ញា ឈិន រីយ៉ា ។ កញ្ញាធ្លាប់ទៅចូលរួមការប្រកួតជាមួយកីឡាករនៅក្រៅប្រទេសដូចជានៅប្រទេសវៀតណាម សិង្ហបុរី ជប៉ុន ហ្វីលីពីន និងថៃនាពេលកន្លងមក៕




កញ្ញា ឈិន រីយ៉ា និងកីឡាករ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


