Connect with us

កីឡា

ឡុង​ ឡា​ ​ឡើង​សង្វៀន​ GMA​ ជា​ថ្មី​ត្រូវ​ប្រកួតគូឯក​ទៀត​ផងថ្ងៃ​ទី២៥​ មេសា​ ២០២៦​ នៅ​វៀតណាម​

បានផុស

នៅ

កីឡាករ​កម្ពុជា​ពីរ​រូប​គឺ​ ឡុង​ ឡា​ និង​ អធិជ័យ​ ច័ន្ទរាជ្យ​ នឹង​ត្រូវ​ឡើង​សង្វៀន​ GMA​ ជា​ថ្មី​នៅ​ថ្ងៃ​ទី២៥​ ខែ​មេសា​ ឆ្នាំ​២០២៦​ លើ​ទឹក​ដី​វៀតណាម​ដោយ​ត្រូវ​តទល់​ជា​មួយ​ជើង​ខ្លាំង​របស់​ម្ចាស់​ផ្ទះ និង​ប្រកួត​ក្នុង​តំណែង​គូ​​ឯក​ប្រចាំ​កម្មវិធី​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឡុង​ ឡា

សម្រាប់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​លើក​នេះ​គឺ​កីឡាករ​ ឡុង​ ឡា​ របស់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ក្នុង​តំណែង​ជា​គូ​ឯក​ប្រចាំ​កម្មវិធី​ GMA​ ដែល​នេះ​ជា​មោទកភាព​សម្រាប់​កម្ពុជា​ផង​ដែរ។​ ការ​ប្រកួត​ដែល​មិន​អាច​មើល​រំលង​មួយ​នេះ​ច្បាស់​ណាស់​នឹង​ជក់ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ ព្រោះ​សមត្ថភាព​ម្ចាស់​ផ្ទះ​វៀតណាម​ដែល​ជា​ដៃគូ​ចាស់​របស់​ រិន​ សារ័ត្ន​ រូប​នេះ​មាន​កម្លាំង​ខ្លាំង​ និង​ស៊ូ​ក្នុង​កា​រប្រកួត។​ ការ​ប្រកួត​ប្រជែង​នឹង​មាន​ភាព​តានតឹង​ទម្រាំ​អាចរក​​ឃើញ​អ្នក​ឈ្នះ​រវាង​អ្នក​ទាំងពីរ​រូប​នេះ។​

ចំណែក​មួយ​គូ​ទៀត​គឺ​កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ នឹង​ត្រូវ​ប៉ះ​កីឡាករ​វៀតណាម​ Thong Lu Anh Kiet លើ​ប្រភេទ​ទម្ងន់​ ៥៩​គីឡូក្រាម។​ បើ​ទោះ​ជា​ការ​ប្រកួត​កន្លង​ទៅ​សិស្ស​គុន​របស់​ក្លឹប​ Cambodian Top Team ​រូប​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​រូប​គេ​នៅ​តែ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​បាន​ប្ដេជ្ញាចិត្ត​ដណ្ដើម​យក​ជ័យជម្នះ​ជា​ថ្មី​ជូន​អ្នក​គាំទ្រ​កម្ពុជា។​

កីឡាករ អធិជ័យ ច័ន្ទរាជ្យ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​គុន​ចម្រុះ​ (MMA)​ នៅ​សង្វៀន​ GMA​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​មេសា​ ឆ្នាំ​២០២៦​ នៅ​ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧យប់​តទៅ។​ កីឡាករ​កម្ពុជា​ពីរ​រូប​ដែល​នឹង​ត្រូវ​ប្រកួត​នេះ​គឺ​ ឡុង​ ឡា​ ប៉ះ​ Nguyen Vu Phuong Hoai ចំណែក​ អធិជ័យ​ ច័ន្ទរាជ្យ​ ប៉ះ​ Thong Lu Anh Kiet ៕​

កម្មវិធី​ប្រកួតថ្ងៃ​ទី២៥​ មេសា ២០២៦

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម