Connect with us

សេដ្ឋកិច្ច

ទីផ្សារបង្កងអូស្រ្ដាលីនៅតែ​មានតម្រូវការខ្ពស់ពីអតិថិជន

បានផុស

នៅ

ទីផ្សារបង្កងអូស្ត្រាលីនៅតែអាចលក់បានតម្លៃខ្ពស់ ខណៈម្ចាស់កសិដ្ឋានអះអាងថា ប្រភេទបង្កងនេះហាក់ពិបាកចិញ្ចឹមជាងប្រភេទបង្កងពូជផ្សេងៗដែលលោកធ្លា​ប់ចិញ្ចឹមកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី រតនៈ ជាម្ចាស់កសិដ្ឋានបង្កងកសិករកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា ពេលបច្ចុប្បន្នបង្កងអូស្រ្ដាលីនៅតែអាចលក់បានក្នុងតម្លៃខ្ពស់ ខណៈដែរប្រភេទបង្កងនេះហាក់ពិបាកចិញ្ចឹមជាងប្រភេទបង្កងផ្សេងៗ។

លោក រតនៈ បន្តថា បង្កងអូស្រ្ដាលីក្នុងកសិដ្ឋានរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៦ដុល្លារ ទៅ ១៧ដុល្លារ ក្នុង១គីឡូក្រាម។ ចំពោះទីផ្សារគោលដៅវិញ ម្ចាស់កសិដ្ឋានរូបនេះអះអាងថា ភាគច្រើនអតិថិជនមានតម្រូវការទៅខាងរាជធានីភ្នំពេញ ព្រះសីហនុ និងបន្ទាយមានជ័យ ពិសេសគឺតំបន់ដែលមានជនជាតិចិនរស់នៅច្រើនតែម្ដង។

លោក លី រតនៈ បានឱ្យដឹងទៀតថា ទាក់ទងនឹងការចិញ្ចឹមបង្កងអូស្រ្ដាលីនេះ វាមិនមែនងាយស្រួលដូចការលើកឡើងរបស់បុគ្គលមួយចំនួនដែរថា ប្រភេទបង្កងអូស្រ្ដាលីចំណាយដើមទុនតិច តែអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុង១ខែ។ ផ្ទុយទៅ ចំពោះកសិដ្ឋានរបស់លោកផ្ទាល់ គ្រាន់តែថ្លៃរៀបចំស្រះទឹក​ និងបច្ចេកទេសចិញ្ចឹមគឺចំណាយអស់ជិត ៤ម៉ឺនដុល្លារទៅហើយ ដោយពុំទាន់គិតដល់ថ្លៃចំណាយផ្សេងៗទៀតផង។

យ៉ាងណាមិញ លោក លី រតនៈ បញ្ជាក់ដែរថា ប្រសិនបើកសិករដទៃទៀត មានបំណងចង់ចិញ្ចឹមបង្កងអូស្រ្ដាលីគ្រាន់តែលក្ខណៈកម្សាន្ត ឬកម្រិតតិចតួច​ លោកក៏សូមលើកទឹកចិត្ត និងស្វាមគមន៍ចែករំលែកបទពិសោធន៍ចិញ្ចឹមបាន ប៉ុន្ដែសូមកុំដាក់ទុនធំ ប្រសិនបើពុំទាន់ច្បាស់លាស់ពីបច្ចេកទេសចិញ្ចឹមវា ព្រោះវានាំឱ្យខាតពេលវេលា និងថវិកា ផងដែរ។

គួរឱ្យដឹងថា មុខរបរចិញ្ចឹមបង្កងអូស្រ្ដាលីនេះ លោក លី រតនៈ បានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ បច្ចុប្បន្ន កសិដ្ឋានរបស់កសិករូបនេះ មានទីតាំងស្ថិតនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម