Connect with us

ព័ត៌មានអន្ដរជាតិ

​ជន​ស៊ីវិល​អ៊ុយក្រែន​​ជាង២៥០០នាក់​ស្លាប់​​ក្នុង​​ការវាយប្រហារ​ពីរុស្ស៊ី​ ក្នុង​ឆ្នាំ២០២៥

បានផុស

នៅ

របាយការណ៍​របស់​អង្គការ​សហប្រជាជាជតិ បាន​បង្ហាញ​ឲ្យឃើញថា ​ប្រជាជន​​អ៊ុយក្រែន​រស់​នៅ​ក្នុងកា​រ​ភ័យខ្លាច​​ដោយសារ​តែការវាយ​ប្រហារ​របស់​​រុស្ស៊ី​គ្មានរើស និង​កា​របែង​ចែក​​ទីតាំងរវាង​យោធា​និង​ស៊ីវិល​ឡើយ។ ប្រជាជន​ស៊ីវិល​អ៊ុយ​ក្រែន​បាន​ស៊ូទ្រាំ​ខ្លាំងណាស់​​​ក្នុងជីវិត​របស់​ពួកគេ​​ និង​អ្នក​ខ្លះ​ទៀតក៏​បាន​ស្លាប់​​ ​ចាប់​តាំង​ពី​រុស្ស៊ី​ចាប់​ផ្តើម​វាយ​លុកពេញ​ប្រទេស​របស់​ខ្លួន​ក្នុង​ឆ្នាំ២០២២។

សម្រាប់​ឆ្នាំ​២០២៥ដែល​ទើប​កន្លងទៅ​នេះ តាមរបាយ​ការណ៍របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​ស៊ីវិល​​អ៊ុយ​ក្រែន​ប្រហែល ២៥០០នាក់ បាន​បាត់​បង់ជីវិត​​​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កា​រផ្សាយ​របស់​ CNN បាន​​ឱ្យ​ដឹង​ថា ក្រុម​បេស​ក​កម្ម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​អ៊ុយ​ក្រែន​លើក​ឡើង​ថា ខ្លួន​បាន​ផ្ទៀង​ផ្ទាត់​តួលេខ​ មាន​ជន​ស៊ីវិល​ចំនួន​ ២ ៥១៤នាក់ ត្រូវ​បាន​សម្លាប់ និង​ ១២ ១៤២នាក់ បាន​រង​របួស ​នៅ​ក្នុង​អំពើ​ហិង្សា​ ជម្លោះ​​ប្រទេស​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ២០២៥ ស្ទើរ​តែ​ទាំង​អស់​នៃ​ជន​ស៊ីវិល ស្ថិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីទៅ​​នឹង​តំបន់​ដែល​​ជា​ជម្រក​របស់​​​ពួក​គេ​។​

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្មាន​កន្លែង​ណា​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​សុវត្ថិភាព​នោះ​ទេ ជាង​មួយ​ភាគ​បី​នៃ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់ និង​​រង​របួស ស្ថិត​នៅ​ក្នុង​តំបន់​​​ពី​​ជួរ​​មុខ ​ពេល​ដែល​រុស្ស៊ី​វាយ​​ប្រហារ​​ប្រទេស​អ៊ុយ​ក្រែន​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី​បាន​បង្កើន​យុទ្ធសាស្រ្ត​​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ប្រឆាំង​នឹង​ទី​ក្រុង​នានា​របស់​អ៊ុយក្រែន​​ក្នុង​ឆ្នាំ២០២៥ ដោយ​បាន​ធ្វើ​ភេរវកម្ម​ជា​ប្រចាំ​ដល់​ប្រជាជន​ស៊ីវិល​ជា​មួយ​នឹង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​(យន្តហោះ​គ្មាន​មនុស្ស​បើក) និង​មីស៊ីល​។​

លើស​ពី​នេះ​ទៅទៀត អង្គ​ការ​​សហ​​ប្រជាជាតិ​​លើក​ឡើង​​ថា ចំនួន​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​ដែល​បាន​ចង​ក្រង​ជា​ឯកសារ​នៅ​អ៊ុយក្រែន​ កាល​ពី​ឆ្នាំ​មុន​គឺ ៣១ភាគរយ​ ខ្ពស់​ជាង​ឆ្នាំ២០២៤ និង ៧០ភាគរយ​ ខ្ពស់​ជាង​ឆ្នាំ​២០២៣ ។

តែ​យ៉ាង​ណា នា​ពេល​កន្លង​មកអង្គ​ការ​សហ​ប្រជាជាតិលើក​ឡើង​​​​ថា៖ «តួ​លេខ​ជាក់​ស្តែង​ទំនង​ជា​ខ្ពស់​ជាង​នេះ ចំពោះ​​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​អ៊ុយក្រែន ដោយ​សារ​របាយ​ការណ៍​ជាច្រើន​កំពុង​ស្ថិត​ក្នុង​ការ​រង់​ចាំ​ ដើម្បី​​បញ្ជាក់»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម