Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN៖ អាមេរិក​យក​អំណាចខ្លួន ធំ​ជាង​ច្បាប់​អន្តរជាតិ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើសកម្មភាពដោយនិទណ្ឌភាព និងផ្តល់អាទិភាពលើអំណាចជាតិជាជាងច្បាប់អន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២៦។

លោក António Guterres (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ដោយឥតលាក់លៀមជាមួយ BBC លោក Guterres បានថ្លែងថា បច្ចុប្បន្នអាមេរិកកំពុងប្រតិបត្តិការក្រោមជំនឿ​ថា ដំណោះស្រាយពហុភាគីគឺមិនមានសារៈសំខាន់នោះទេ ដោយចូលចិត្តប្រើប្រាស់ឥទ្ធិពលអំណាចផ្ទាល់ខ្លួនវិញ។

មតិយោបល់របស់អគ្គលេខាធិការរូបនេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាសកលកើនឡើង រួមទាំង​អន្តរាគមន៍យោធារបស់អាមេរិកនាពេលថ្មីៗនេះនៅប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់លោក ដូណាល់ ត្រាំ ក្នុងការកាត់យកទឹកដី Greenland។ លោក Guterres បានព្រមានថា គោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ ជាពិសេសសមភាពអធិបតេយ្យភាពនៃរដ្ឋសមាជិក កំពុងត្រូវបានបំផ្លាញជាប្រព័ន្ធ។ លោកបានទទួលស្គាល់ថា អង្គការសហប្រជាជាតិមានអំណាចតិចតួចណាស់ បើធៀបនឹងមហាអំណាចធំៗ ដែលលោក​អះអាងថា​ជារឿយៗប្រើប្រាស់ឥទ្ធិពលរបស់ពួកគេសម្រាប់តែ «ដំណោះស្រាយបណ្តោះអាសន្ន» ជាជាងសន្តិភាពយូរអង្វែង។

ជាមួយគ្នានេះ លោក Guterres ក៏បានអំពាវនាវ​ឲ្យ​មានការកែទម្រង់ជាបន្ទាន់នូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពណ៌នាថាវា «មិនមានប្រសិទ្ធភាព» និងមិនតំណាងឲ្យពិភពលោកសម័យ​ទំនើបទៀត​ទេ។ លោកបានរិះគន់អំណាចវេតូ​របស់សមាជិកអចិន្ត្រៃយ៍ ដោយកត់សម្គាល់ថា វាត្រូវបានគេប្រើដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយជម្លោះនៅហ្គាហ្សា និងអ៊ុយក្រែន។ ខណៈដែលលោកជិតបញ្ចប់អាណត្តិនៅចុងឆ្នាំនេះ លោក Guterres បានសង្កត់ធ្ងន់ថា «ការដោះស្រាយបញ្ហាតាមបែបឆ្នាំ១៩៤៥» គឺមិនគ្រប់គ្រាន់សម្រាប់បញ្ហាប្រឈមនៃឆ្នាំ​២០២៦​នោះឡើយ ហើយលោកបានជំរុញឲ្យមេដឹកនាំពិភពលោកហ៊ានប្រឈមមុខនឹងអ្នកមានអំណាច ដើម្បីការពារនីតិរដ្ឋ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម