Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ទាមទារ​ឱ្យ​សភាអនុម័តកញ្ចប់ថវិកាយោធា ៣៥០ពាន់លានដុល្លារ និងកែ​ច្បាប់បោះឆ្នោត

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងលើសមាជិកសភាបក្សសាធារណរដ្ឋ ដោយបញ្ជាឲ្យជំរុញការអនុម័តកញ្ចប់ថវិកាយក្សចំនួន ៣៥០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ និងច្បាប់កែទម្រង់ការបោះឆ្នោតថ្មី​ឱ្យ​បានលឿនបំផុត។

លោក ដូណាល់ ត្រាំ (រូបថត៖ RETUERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម Truth Social នាថ្ងៃទី​១១ ខែ​មិថុនា នេះ​ ថា វា​មិនមែនជាពេលវេលា សម្រាប់លេងល្បែងនយោបាយ ឬធ្វើការសម្របសម្រួលបែបលំៗនោះទេ ពោលគឺត្រូវតែធ្វើឱ្យ​បានឆាប់តាមដែលអាចទៅរួច ដោយប្រើប្រាស់ច្បាប់ថវិកាពិសេស ដើម្បីចៀសវាងការរារាំងពីខាងបក្សប្រជាធិបតេយ្យ។

ទឹកប្រាក់បន្ថែមចំនួន ៣៥០ពាន់លានដុល្លារនេះ ត្រូវបានលោក ត្រាំ ទាមទារយកទៅប្រើប្រាស់បន្ថែមលើកញ្ចប់ថវិកាយោធាដែលមានស្រាប់ ដើម្បីពង្រឹងកងទ័ពអាមេរិកឱ្យ​កាន់តែខ្លាំងក្លា ដូចជា ការបង្កើតប្រព័ន្ធការពារមីស៊ីល ការពង្រីកកងនាវាចរណ៍ និងការដាក់ពង្រាយយន្តហោះចម្បាំងជំនាន់ថ្មី។ លោកបានអះអាងថា ការវិនិយោគដ៏មហិមានេះ នឹងជួយជំរុញ​វិស័យឧស្សាហកម្ម និងបង្កើតការងារដែលមានប្រាក់ខែខ្ពស់ជូនដល់ប្រជាជនអាមេរិករាប់សែននាក់ ដោយមិនបង្កឲ្យមានបញ្ហាអតិផរណានោះឡើយ។

ក្រៅពីកិច្ចការយោធា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏នឹងត្រូវប្រើ ដើម្បីគាំទ្រដល់ «ច្បាប់សង្គ្រោះអាមេរិក» ដែលផ្តោតលើការកែទម្រង់ការបោះឆ្នោត ដោយតម្រូវឱ្យ​អ្នកបោះឆ្នោតទាំងអស់បង្ហាញអត្តសញ្ញាណប័ណ្ណ និងភស្តុតាងបញ្ជាក់សញ្ជាតិ។ យ៉ាងណាមិញ បើតាមសារព័ត៌មាន Politico គម្រោងថវិកា ៣៥០ពាន់លានដុល្លារនេះ កំពុងជួបការរិះគន់ និងការសង្ស័យយ៉ាងខ្លាំងសូម្បីតែនៅក្នុងជួរកងទ័ពបក្សសាធារណរដ្ឋ​ខ្លួនឯង ដោយសារតែសមាជិកសភាខ្លះបារម្ភពីការកើនឡើងនៃបំណុលជាតិ ហើយច្បាប់បោះឆ្នោតថ្មីនោះ ទៀតសោត​ក៏ប្រហែលជាមិនស្របតាមលក្ខខណ្ឌតឹងរ៉ឹងនៃច្បាប់ថវិកានោះដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម