ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញវីដេអូមីស៊ីល Tomahawk ៤៩គ្រាប់ ដែលបាញ់ចូលទឹកដីអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពរបស់លោក បានប្រើប្រាស់មីស៊ីលគ្រូសប្រភេទ Tomahawk ចំនួន ៤៩គ្រាប់ បាញ់ចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានោះ ទីបញ្ជាការកណ្តាលរបស់កងទ័ពអាមេរិក (CENTCOM) ក៏បានបញ្ចេញវីដេអូបង្ហាញពីសកម្មភាពបាញ់បង្ហោះមីស៊ីលយ៉ាងច្រើនសន្ធាប់នេះ ដោយបានបញ្ជាក់ថា វាគឺជា «ការវាយបកដើម្បីការពារខ្លួនបន្ថែម» ឆ្លើយតបទៅនឹងការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់។
សារព័ត៌មាន India Today ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍ មីស៊ីលទាំងនោះ ផ្តើមឡើងបាញ់ចេញនៅម៉ោង ៣ និង ៤៥នាទីទៀបភ្លឺ ហើយបានវាយប្រហារចំគោលដៅជាច្រើនកន្លែង ចំតំបន់សំខាន់ៗ រួមមាន ភាគលិចទីក្រុងតេហេរ៉ង់ ខេត្ត Fars ក្រុង Bandar Abbas កោះ Qeshm កោះ Kish តំបន់ Minab និងផ្នែកខ្លះនៃក្រុង Isfahan។
ជាការឆ្លើយតប កងទ័ពអាកាស និងកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានបើកការវាយប្រហារតបតវិញចំនួនពីរលើកធំៗ តម្រង់ទៅលើមូលដ្ឋានទ័ព ដែលមានទាហានអាមេរិកឈរជើង ដោយបានវាយប្រហារចំទីតាំងសំខាន់ៗចំនួន ១៨កន្លែងនៅក្នុងតំបន់។ អ្វីដែលបង្កការព្រួយបារម្ភជាសកលនោះ គឺក្រុម IRGC បានប្រកាសបិទច្រកសមុទ្រហ័រមូសភ្លាមៗ មិនឱ្យនាវាដឹកប្រេង និងនាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ឡើយ ដោយសារតែបញ្ហាសន្តិសុខ។ យ៉ាងណាមិញ ទីបញ្ជាការកណ្តាលអាមេរិក បានចេញមុខទាត់ចោលការអះអាងនេះ ដោយបញ្ជាក់ថា នាវាពាណិជ្ជកម្មអន្តរជាតិ នៅតែបន្តធ្វើដំណើរចេញចូលច្រកសមុទ្រយុទ្ធសាស្ត្រនេះជាធម្មតា ទោះបីជាមានការវាយប្រហារគ្នាក៏ដោយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានទម្លាយលម្អិតថា មីស៊ីលខ្លះបានធ្លាក់នៅកៀកនឹងទីក្រុងតេហេរ៉ង់ ក្នុងចម្ងាយត្រឹមតែ ៦៤គីឡូម៉ែត្រប៉ុណ្ណោះ ហើយយន្តហោះចម្បាំងអាមេរិក ក៏កំពុងហោះហើរបំផ្លាញប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាសនៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់ ជាប់ឈូងសមុទ្រពែក្សផងដែរ។ លោក ត្រាំ ថែមទាំងបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ បានទូរសព្ទមកអង្វរលោកឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនេះ។ លោកបានគំរាមខ្លាំងៗថា ប្រសិនទីក្រុងតេហេរ៉ង់មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិកស្នើឡើងទេនោះ កងទ័ពអាមេរិក នឹងបើកការទម្លាក់គ្រាប់បែកបន្ថែមទៀតនៅ «យប់ស្អែក»។
ទោះជាបែបនេះក្ដី ភាគីអ៊ីរ៉ង់ បានចេញមុខបដិសេធចំពោះការលើកឡើងរបស់លោក ត្រាំ។ មេបញ្ជាការកងទ័ពអាកាសរបស់ IRGC លោក Majid Mousavi បានព្រមានថា អ៊ីរ៉ង់នឹងធ្វើឱ្យតំបន់ទាំងមូលក្លាយជា «ឋាននរក» សម្រាប់អាមេរិក បើអាមេរិកហ៊ានធ្វើឱ្យច្រកសមុទ្រហ័រមូសបាត់បង់សន្តិសុខ។ ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ បានទាត់ចោលទាំងស្រុងនូវការអះអាងរបស់លោក ត្រាំ ដែលថា រូបលោកបាននិយាយទូរសព្ទផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់ ដោយចាត់ទុកថា វាជាព័ត៌មានមិនពិត និងមិនដែលបានកើតឡើងទាល់តែសោះ។ ព្រឹត្តិការណ៍ចុងក្រោយនេះ បានធ្វើឱ្យជម្លោះរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ទាំងលើសមរភូមិយោធា និងសង្គ្រាមព័ត៌មាន៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


