ព័ត៌មានអន្ដរជាតិ
អាមេរិក អឺរ៉ុប និងអូស្ត្រាលី រួមគ្នាថ្កោលទោសផែនការសម្លាប់របស់យោធាអ៊ីរ៉ង់
សហរដ្ឋអាមេរិក អូស្ត្រាលី បណ្តាសម្ព័ន្ធមិត្តអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត កាលពីថ្ងៃទី១០ ខែមិថុនា បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសចំពោះល្បិចកលរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ ក្នុងការប៉ុនប៉ងសម្លាប់ក្រុមអ្នករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ ក្រុមអ្នកសារព័ត៌មាន និងសហគមន៍ជ្វីហ្វ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters, សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងឈររួមគ្នាជាធ្លុងមួយក្នុងការប្តេជ្ញាចិត្តដើម្បីការពារប្រទេស និងប្រជាពលរដ្ឋរបស់យើង ប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់»។
ក្រុមប្រទេសទាំងនោះ បានលើកឡើងចំៗអំពី «ល្បិចកលសម្លាប់មនុស្ស» និងសកម្មភាពផ្សេងៗទៀតដែលធ្វើឡើងដោយអង្គភាពចារកម្មនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC-IO) កងកម្លាំងគូដស៍ (Quds Force) និងក្រសួងចារកម្ម និងសន្តិសុខរបស់អ៊ីរ៉ង់។
ពួកគេ ក៏បានថ្កោលទោសផងដែរ`ចំពោះរលកនៃការវាយប្រហារនាពេលថ្មីៗនេះនៅទូទាំងតំបន់អឺរ៉ុប ដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមគាំទ្រអ៊ីរ៉ង់ឈ្មោះ Harakat Ashab al-Yamin al-Islamiya (HAYI)។
បណ្តាប្រទេសទាំងនោះបានសរសេររំលេចថា «ការប៉ុនប៉ងសម្លាប់ ចាប់ជំរិត យាយី គំរាមកំហែង ឬការវាយប្រហារតាមរូបភាពផ្សេងទៀតលើបុគ្គលនានានៅលើទឹកដីរបស់យើង គឺកំពុងបំផ្លាញអធិបតេយ្យភាពជាតិ និងបទដ្ឋានអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»។
យ៉ាងណាមិញ ការចេញសេចក្តីថ្លែងការណ៍រួមគ្នាពីសំណាក់អាមេរិក អឺរ៉ុប និងអូស្ត្រាលីនៅពេលនេះ គឺជាការបង្ហាញធ្លុងមួយផ្នែកសន្តិសុខដ៏រឹងមាំ ដើម្បីព្រមានចំៗទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថា រាល់សកម្មភាពរំលោភអធិបតេយ្យភាពលើទឹកដីលោកខាងលិច នឹងត្រូវជួបប្រទះទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការច្បាប់រួមគ្នា កាន់តែធ្ងន់ធ្ងរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


