សន្តិសុខសង្គម
រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកនិងកិន បុរសម្នាក់ បែកក្បាលស្លាប់ រួចបើកគេចបាត់ស្រមោល
បុរសម្នាក់ត្រូវបានរថយន្ត មួយគ្រឿងបើកបុកនិងកិនស្លាប់ លើផ្លូវអូស៊ីអាយស៊ី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវអូស៊ីអាយស៊ី ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសន្តិសុខបានអោយដឹងថា គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង ដើរចុះឡើងនៅតាមផ្លូវ ប៉ុន្មានថ្ងៃមកហើយ ដោយគេពុំដឹងថា បុរសនោះមានបញ្ហាអ្វីឡើយ។ ស្រាប់តែថ្ងៃនេះ បុរសរូបនោះធ្វើដំណើរដោយថ្មើរ ជើង នឹងដៃកាន់ចាននំបញ្ចុក។
លុះក្រោយមកគេឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅ លើផ្លូវដោយ រថយន្តកិនបែកក្បាល ភ្លាមៗរថយន្តបានគេចខ្លួនបាត់ស្រមោល។


ប្រភពដដែលបន្តថា គេបានឃើញចាននំបញ្ចុកដែល ជនរងគ្រោះកាន់ជាប់ដៃនោះ ទុកនៅលើសួនច្បារពុះចែកផ្លូវ ដោយគេសង្ស័យថា បុរសរូបនោះលោតចូលរថយន្តគេ ទើបបណ្តាលអោយស្លាប់។ ប៉ុន្តែទោះបីជាយ៉ាងណា មានតែរងចាំសមត្ថកិច្ចឆែកកាំម៉េរ៉ាសុវត្ថិភាព ទើបអាចសន្និដ្ឋានច្បាស់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលកាំមេរ៉ាសុវត្ថិភាព ចំណែកសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តកប់ស្រូវ៕ អត្ថបទ ៖ រដ្ឋា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


