ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ដាក់ចេញផែនការសំខាន់៧ចំណុចដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ ក្នុងឱកាសនោះរដ្ឋបាលខេត្តកំពង់ធំ ដាក់ចេញផែនការ៧ចំណុចសំខាន់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ការបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិ ដែលមានចក្ខុវិស័យកសាងសង្គមឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនគុណភាពជីវិតប្រជាជន និងកាត់បន្ថយភាពក្រីក្រ ដែលជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការចំណាកស្រុក។

ដើម្បីឆ្លើយតបទៅតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ បានលើកយកនូវវិស័យចំនួន ៧ ដាក់ជូនអង្គប្រជុំធ្វើការពិភាក្សា ស្វែងរកនូវបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយ ក្នុងការដំណត់ទិសដៅឱ្យបានច្បាស់លាស់ សម្រាប់ដាក់បញ្ចូលក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃខាងមុខនេះ រួមមាន ទី១. ពង្រឹងវិស័យកសិកម្ម និងឧស្សាហកម្ម ទី២. អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទី៣.អភិវឌ្ឍវិស័យទេសចរណ៍ និងសេវាកម្ម ទី៤. ពង្រឹងហេដ្ឋរចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគ ទី៥. អភិវឌ្ឍធនធានមនុស្ស និងយុវជន ទី៦. ការចូលរួមពីសហគមន៍ និងការគ្រប់គ្រងល្អ និងទី៧. គឺគម្រោងបង្កើតតំបន់កសិឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ខេត្តកំពង់ធំ ។

ក្នុងនាមរដ្ឋបាលខេត្តជំរុញដល់ថ្នាក់ដឹកនាំនៃមន្ទីរ-អង្គភាពនីមួយៗ ធ្វើការពិភាក្សា និងពិនិត្យលើបញ្ហាប្រឈមនានា ក្នុងប្រធានបទខាងលើ ដើម្បីកត់ត្រាដាក់ចូលបញ្ចូលក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់ខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន៕
អត្ថបទ៖ ឈាង មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


