ព័ត៌មានជាតិ
ឆ្នាំ២០២៥ គ្រោះទឹកជំនន់ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតា
នៅក្នុងឆ្នាំ ២០២៥កន្លងទៅ ទឹកជំនន់ និងជំនន់ទឹកភ្លៀងបានបណ្តាលឱ្យមនុស្សលង់ទឹកស្លាប់និងបាត់ខ្លួនប្រមាណជិត៤០នាក់ ខូចសន្ទូង និងសំណាបជាង៣ម៉ឺនហិកតាព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែមករា នេះថា ទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅឆ្នាំ២០២៥ បានកើតឡើងនៅខេត្តចំនួន២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងកំពត បានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៨៣៩០៣នាក់ ស្មើនឹង៤១៨៥គ្រួសារ ស្លាប់មនុស្ស៣៥នាក់ និងបាត់ខ្លួន៤នាក់។ប៉ះពាល់ផ្ទះចំនួន៤៩១២៩ខ្នង ខូចខាត៣ខ្នង សាលារៀន១៧៦ខ្នង វត្ត៥៦ មន្ទីរពេទ្យ៣១ ជម្លៀសសត្វពាហៈនៈ៨៣២៣ក្បាល ងាប់៦៥ក្បាល។ សន្ទូង៨៣២១៧ហិកតា ខូចខាត៣១៥៨២ហិកតា ខូចសំណាប២២២ហិកតា ដំណាំរួមផ្សំ២១៦៧២ហិកតា ខូចខាត៤២៣០ហិកតា ផ្លូវកៅស៊ូ៨៣១៦៩ម៉ែត្រផ្លូវជនបទ១០៦៧៣៦៨ម៉ែត្រ ខូច៥០ម៉ែត្រ ស្ពាន១០៦កន្លែង ទំនប់៧៨៣៦០ម៉ែត្រ និងបាក់ច្រាំងចំនួន២៦៣៨៦ម៉ែត្រ។

គួរបញ្ជាក់ថាឆ្នាំ ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


