ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមអ៊ីរ៉ង់ថា រឿងអាក្រក់នឹងកើតឡើង បើមិនចុះកិច្ចព្រមព្រៀង
សង្គ្រាមពាក្យសម្តីកាន់តែក្តៅគគុករវាងអាមេរិកនិងអ៊ីរ៉ង់ ដោយមានការនិយាយឌឺដងនិងគំរាមគ្នាទៅវិញទៅមកឥតល្ហែ ខណៈពេលនេះ ប្រមុខសេតវិមានព្រមានថា ទីក្រុងតេហេរ៉ង់នឹងជួបរឿងអាក្រក់ បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេនោះ។

តាមការផ្សាយរបស់ Anadolu ដែលដកស្រង់សម្តីលោកត្រាំ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦, ប្រធានាធិបតីអាមេរិក បានបង្ហើបពីភាពមហន្តរាយ ដោយលោកនិយាយថា៖ «ឥឡូវ យើងមាននាវាចម្បាំងជាច្រើនកំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលសុទ្ធសឹងជានាវាធំៗ ធំបំផុតនិងល្អបំផុតទៀត ហើយយើងក៏កំពុងមានការចរចាជាមួយអ៊ីរ៉ង់ផងដែរ។ យើងនឹងចាំមើលថាតើវាវិវឌ្ឍទៅជាយ៉ាងណា»។
លោកបន្ថែមថា «យ៉ាងណានៅពេលនេះ យើងកំពុងជជែកជាមួយពួកគេ។ យើងកំពុងជជែកជាមួយអ៊ីរ៉ង់ ហើយប្រសិនបើយើងអាចរកដំណោះស្រាយរួមគ្នាបាន នោះវានឹងជារឿងដ៏អស្ចារ្យ ប៉ុន្តែប្រសិនបើយើងធ្វើមិនបានទេ រឿងអាក្រក់ៗប្រហែលជានឹងកើតឡើងហើយ»។
កាលពីសប្តាហ៍មុន លោក ត្រាំ បានដាក់លក្ខខណ្ឌ២ចំណុចរួចហើយ ឲ្យទីក្រុងតេហេរ៉ង់ អនុវត្តតាម ប្រសិនបើពួកគេមិនចង់ទទួលធម៌ក្តៅទេនោះ។

ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់យ៉ាងច្បាស់ថា បើអ៊ីរ៉ង់មិនចង់ឲ្យអាមេរិក ធ្វើសកម្មភាពយោធាទេនោះ អ៊ីរ៉ង់ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងឈប់សម្លាប់បាតុករ។
ទោះបែបនេះ អ៊ីរ៉ង់មិនញញើតឡើយ ហើយថែមទាំងគំរាមតបទៅវិញថែមទៀតផងថា ឲ្យតែអាមេរិកហ៊ានវាយប្រហារខ្លួនមែន នោះសង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាមជាក់ជាមិនខានឡើយ។
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រមានថា៖ «អាមេរិកគួរតែដឹងហើយ បើពួកគេចាប់ផ្តើមសង្គ្រាមនោះ ពេលនេះនឹងក្លាយជាសង្គ្រាមក្នុងតំបន់តែម្តង។ លោក ត្រាំ តែងនិយាយថា លោកនាំយកនាវាចម្បាំងមក តែទោះយ៉ាងណា ប្រជាជាតិអ៊ីរ៉ង់នឹងមិនមានការភ័យខ្លាចចំពោះរឿងទាំងនេះឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


