ព័ត៌មានអន្ដរជាតិ
មេទ័ពកំពូលអ៊ីស្រាអែល ទៅអាមេរិក ដោយសម្ងាត់ ស្របពេលសភាពការណ៍អ៊ីរ៉ង់ កំពុងក្តៅ
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិងអាមេរិក បានចេញផ្សាយថា មេទ័ពកំពូលអ៊ីស្រាអែលបានបំពេញទស្សនកិច្ចដោយសម្ងាត់ទៅកាន់មន្ទីរបញ្ចកោណ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអាមេរិក ស្របពេលសភាពការណ៍នៅតំបន់មជ្ឈិមបូព៌ាជាមួយអ៊ីរ៉ង់ កាន់តែតានតឹងឡើងៗ។

ព័ត៌មាននេះ ដែលត្រូវផ្សាយបន្តដោយ RT របស់រុស្ស៊ីបានបង្ហាញថា អគ្គសេនាធិការ IDF លោក Eyal Zamir បានដឹកនាំគណៈប្រតិភូអ៊ីស្រាអែលមួយក្រុម ធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍ ដើម្បីជួបពិភាក្សាជាមួយប្រធានអគ្គសេនាធិការចម្រុះ Dan Caine និងមន្ត្រីការពារជាតិជាន់ខ្ពស់ដទៃទៀតរបស់សហរដ្ឋអាមេរិកនៅឯមន្ទីរបញ្ចកោណ។
ប្រភពខាងលើបន្តថា ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញនូវព័ត៌មានសម្ងាត់ដ៏រសើប ហើយជជែកអំពីជម្រើសយោធាប្រឆាំងអ៊ីរ៉ង់។

ជំនួបសម្ងាត់នេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ឯណោះ ក៏ស្កាត់ទៅជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរនៅទីក្រុងមូស្គូ។
តាមការផ្សាយរបស់ TRT ដែលដកស្រង់ប្រភពពីវិមានក្រឹមឡាំង, លោកពូទីន បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់លោក Ali Larijani កាលពីថ្ងៃសុក្រ។
យ៉ាងណា មិនមានការបញ្ជាក់ព័ត៌មានលម្អិតឡើយអំពីជំនួបនោះ ប៉ុន្តែស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូ បានបង្ហោះនៅលើបណ្តាញសង្គមថា កិច្ចពិភាក្សារវាងលោក ពូទីន និង Larijani គឺផ្ដោតសំខាន់ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និង បញ្ហាតំបន់និងអន្តរជាតិសំខាន់ៗ។

សូមជម្រាបថា ស្ថានការណ៍រវាងអាមេរិកនិងអ៊ីរ៉ង់ នាពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនកងនាវាចម្បាំងដ៏មហិមា ទៅកាន់តំបន់ឈូងសមុទ្រពែរ្ស ដើម្បីគំរាមកំហែងអ៊ីរ៉ង់ឲ្យត្រឡប់មកតុចរចា និងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។
យ៉ាងណា អ៊ីរ៉ង់មិនបានបង្ហាញសញ្ញាចុះចាញ់ឡើយ ដោយមេដឹកនាំកំពូល Khamenei បានថ្លែងជាសាធារណៈថា អ៊ីរ៉ង់មិនខ្លាចការគំរាមកំហែងតាមរយៈនាវាចម្បាំងនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


