Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ បន្តទិញស្ពៃពីកសិករចម្រាញ់ជាសាប៊ូកក់សក់ និងដុសខ្លួន

បានផុស

នៅ

ក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយ មកទល់ពេលនេះនៅតែបន្តទិញស្ពៃក្រញាញ់ និងកសិផលរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីធ្វើសាប៊ូកក់ និងសាប៊ូដុសខ្លួន ដាក់លក់លើទីផ្សារជំនួសឱ្យផលិតនាំចូលពីប្រទេសជាតិខាង ខណៈតម្រូវការកំពុងមានការកើនឡើងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី នុត​ សម្ផស្ស ជាស្ថាបនិកក្រុមហ៊ុន អិល អេស វី ដែលជារោងចក្រផលិតសាប៊ូ អូកា ប្រាប់ កម្ពុជាថ្មី ថា រោងចក្រផលិតសាប៊ូរបស់អ្នកស្រី នៅតែបន្តទិញស្ពៃក្រញាញ់ និងកសិផលផ្សេងៗពីកសិករ​​យកមកចម្រាញ់ជាសាប៊ូកក់ និងសាប៊ូដុសខ្លួន ដើម្បីដាក់លក់លើទីផ្សារជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង។

អ្នកស្រី បន្តថា មួយរយៈចុងក្រោយនេះ ប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលខ្មែរយ៉ាងច្រើនផុសផុល ខណៈនៅតាមទីផ្សារអតិថិជនបានសួររកផលិតផលដែលជារបស់ខ្មែរ ជាជាងផលិតផលរបស់ប្រទេសថៃ និងផលិតផលដែលនាំចូលពីប្រទេសជិតខាងផ្សេងទៀត។

ជាក់ស្ដែង សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន ដែលចម្រាញ់ចេញអំពីស្ពៃក្រញាញ់របស់កសិករ បច្ចុប្ប​ន្នក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។

យ៉ាងមិញ ទាក់ទងនឹងបញ្ហានេះដែរ ថ្មីៗនេះ ក៏មានលើកឡើងថា សាប៊ូផលិតក្នុងស្រុកគ្មានគុណភាពដូចនឹងរបស់នាំចូលពីក្រៅប្រទេសផងដែរ។ ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកស្រី នុត សម្ភស្ស អះអាងថា រាល់ផលិតផលទាំងអស់មិនថាតែរបស់ខ្មែរ ឬនាំចូលនោះទេ ការប្រើប្រាស់ក៏អាស្រ័យទៅលើស្បែកក្បាល និងសក់របស់អតិថិនដែរ ប៉ុន្ដែអ្នកស្រីព្រមទទួលយកក្នុងន័យរិះគន់ដើម្បីស្ថាបនា គ្រាន់តែថាសម្រាប់អ្នកប្រើប្រាស់សាប៊ូស្ពៃផ្ទាល់ គឺមិនដែលមានបញ្ហាអ្វីនោះឡើយ។

ផ្ទុយពីការយល់ឃើញរបស់បុគ្គលមួយចំនួន អ្ន​កស្រី នុត សម្ភស្ស បានឱ្យដឹងដែរថា អតិថិជនដែលជាប្រជាជនខ្មែរច្រើនណាស់បានលើកទឹកចិត្តអ្នកស្រី ពីព្រោះថា រាល់ការផលិតសាប៊ូរបស់រោងចក្រអ្នកស្រី សុទ្ធសឹងតែបានឆ្លងកាត់ការពិសោធន៍តាមស្ដង់ដា ដោយក្រុមអ្នកជំនាញវិទ្យាសាស្រ្ដគីមី មុននឹងផលិតចេញទៅដាក់លក់លើទីផ្សារ ជាក់ស្ដែងក្រុមហ៊ុនតែងតែបានគិតគូរអំពីគុណភាពជាចម្បង ផងដែរ។

ក្រុមហ៊ុន អិល អេស វី ផលិតសាប៊ូអូកា ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរម្នាក់ ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនបានបើកដំណើររយៈពេល ១២ឆ្នាំមកហើយ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម