ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់ទម្លាក់ដ្រូន អ៊ីរ៉ង់ ដែលហោះសំដៅមក នាវាផ្ទុកយន្តហោះ ក្នុងសមុទ្រអារ៉ាប់
ស្ថានការណ៍តានតឹងរឹតខ្លាំងហើយ ខណៈអាមេរិក បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ ដែលហោះសំដៅមកនាវាផ្ទុកយន្តហោះរបស់ខ្លូននៅក្នុងសមុទ្រអារ៉ាប់។

តាមការផ្សាយរបស់ Reuters, រឿងនេះកើតឡើងនៅថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦ ដោយយន្តហោះចម្បាំង F-35C បានបាញ់ទម្លាក់ដ្រូន Shahed-139 ដែលកំពុងហោះទៅជិត នាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាមួយបំណងមិនល្អ។
ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពសហរដ្ឋអាមេរិក (CENTCOM) វរសេនីយ៍ឯក Tim Hawkins ប៉ុន្តែលោកអះអាងថា គ្មានជនជាតិអាមេរិកណាម្នាក់ រងគ្រោះថ្នាក់ទេ។
ហេតុការណ៍ចុងក្រោយបំផុតនេះ បានរុញសភាពការណ៍ឲ្យកាន់តែក្តៅ ស្របពេលអាមេរិកបញ្ជូនកងនាវាទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងដាក់សម្ពាធអ៊ីរ៉ង់និងកម្លាបើកការវាយប្រហារឆាប់ៗ។

យ៉ាងណា ក៏មានសញ្ញាល្អខ្លះដែរ ខណៈសារព័ត៌មាន NHK រាយការណ៍ថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះ ក្នុងប្រទេសតួកគី។
តាមប្រភពដដែល លោក Steve Witkoff បេសកជនពិសេសអាមេរិក ជាមួយលោក Jared Kushner និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការទូតឡើងវិញលើជម្លោះដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ប្រសិនបើកើតឡើងមែន វានឹងក្លាយជាកិច្ចប្រជុំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីការចរចាលើកមុនត្រូវរលាយ និងជាលើកដំបូងចាប់តាំងពីការវាយប្រហារយោធាកាលពីខែមិថុនាឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


