ព័ត៌មានអន្ដរជាតិ
ប្រជុំសម្ងាត់ជាមួយអាមេរិកចប់ មេទ័ពអ៊ីស្រាអែល រៀបផែនការសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់
បន្ទាប់ពីធ្លាយព័ត៌មានអំពីជំនួបសម្ងាត់របស់មេទ័ពអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz ក៏រៀបចំកិច្ចប្រជុំបន្ទាន់ជាមួយអគ្គសេនាធិការ IDF លោក Eyal Zamir ដើម្បីពិភាក្សាក៏ដូចជាដាក់ចេញផែនការនិងការត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើតាមការផ្សាយរបស់ Sentinel នៅថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦។

កាលពីចុងសប្តាហ៍ លោក Zamir បានដឹកនាំគណៈប្រតិភូអ៊ីស្រាអែលមួយក្រុម ធ្វើដំណើរដោយសម្ងាត់ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយប្រធានអគ្គសេនាធិការចម្រុះ Dan Caine និងមន្ត្រីការពារជាតិជាន់ខ្ពស់ដទៃទៀតរបស់សហរដ្ឋអាមេរិកនៅឯមន្ទីរបញ្ចកោណ ខណៈមានព័ត៌មានលេចធ្លាយថា ក្នុងអំឡុងពេលនោះ គណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញនូវព័ត៌មានសម្ងាត់ដ៏រសើប ហើយជជែកអំពីជម្រើសយោធាប្រឆាំងអ៊ីរ៉ង់។
ពេលមកដល់អ៊ីស្រាអែលវិញ លោក Zamir ក៏ជួបជាមួយលោក Katz ដោយមេទ័ពទាំងពីរបានរៀបចំកិច្ចប្រជុំដើម្បីវាយតម្លៃលើការត្រៀមលក្ខណៈប្រតិបត្តិការរបស់យោធា ដែលផ្ដោតសំខាន់ចំពោះគ្រប់សេណារីយ៉ូដែលអាចកើតមាន ចំពោះមុខស្ថានភាពយ៉ាងក្តៅគគុកនិងតានតឹងខ្លាំងបំផុតនៅក្នុងតំបន់។ យ៉ាងណា មិនមានព័ត៌មានលម្អិតអំពីផែនការនេះទេ។

ពិតណាស់ បើអាមេរិកវាយប្រហារអ៊ីរ៉ង់មែន, អ៊ីស្រាអែល ក៏ត្រូវរងផលប៉ះពាល់ខ្លាំងផងដែរ ព្រោះអ៊ីស្រាអែលត្រូវបានចាត់ទុកថាជា «សម្ព័ន្ធមិត្តដែកថែប» របស់អាមេរិក និងជា «សត្រូវស៊ូពូជ» របស់អ៊ីរ៉ង់។
ជុំវិញរឿងនេះ លោក Amos Yadlin ដែលជាអតីតប្រធានចារកម្មយោធាអ៊ីស្រាអែលនិងជានាយកវិទ្យាស្ថានសិក្សាសន្តិសុខជាតិ INSS ធ្លាប់ព្រមានថា សង្គ្រាមអាមេរិក-អ៊ីរ៉ង់ អាចនាំឲ្យមាន «សង្គ្រាមតំបន់ពេញទំហឹង» ដែលអ៊ីស្រាអែលត្រូវប្រឈមមុខនឹងសត្រូវពី ៥ ទៅ ៧ ទិសដៅក្នុងពេលតែមួយដូចជាហ្គាហ្សា លីបង់ ស៊ីរី អ៊ីរ៉ាក់ យេម៉ែន និងអ៊ីរ៉ង់ផ្ទាល់។

ចំណែកលោក Jonathan Spyer អ្នកយកព័ត៌មានសង្គ្រាម និងជាអ្នកវិភាគនៅ Middle East Forum បានវិភាគថា ផលប៉ះពាល់ធំបំផុតគឺការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែល ដែលប្រព័ន្ធ Iron Dome ប្រហែលជាមិនអាចទប់ទល់បាន ១០០% ទេ ប្រសិនបើមានការបាញ់សម្រុកក្នុងបរិមាណដ៏មហិមា។
លោក Mark Dubowitz នាយកប្រតិបត្តិមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ FDD ក៏ធ្លាប់វិភាគដែរថា អ៊ីស្រាអែលនឹងរងគ្រោះខ្លាំងបំផុតពី «យុទ្ធសាស្ត្រឡោមព័ទ្ធ» របស់អ៊ីរ៉ង់ តាមរយៈការវាយប្រហារចេញពីគ្រប់ច្រកល្ហក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


