ព័ត៌មានអន្ដរជាតិ
រកឃើញវ៉ាក់សាំងកូវីដក្លែងក្លាយនៅម៉ិកស៊ិក ឯនៅប៉ូឡូញ យកថ្នាំបំបាត់ស្នាមជ្រួញក្លែងធ្វើវ៉ាក់សាំង
ក្រុមហ៊ុន Pfizer Inc បានរកឃើញថា វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ ដែលគេយកឈ្មោះរបស់ខ្លួនប្រើ កំពុងត្រូវបានប្រើប្រាស់នៅបរទេស។
ដូសក្លែងក្លាយនៃវ៉ាក់សាំងចាក់ពីរដង ដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech SE ត្រូវបានគេរកឃើញនៅក្នុងប្រទេសម៉ិកស៊ិក និងប៉ូឡូញ។

វ៉ាក់សាំងនៅប្រទេសម៉ិកស៊ិក គឺមានដាក់ស្លាកក្លែងបន្លំ ខណៈវ៉ាក់សាំងដែលត្រូវបានរកឃើញនៅប៉ូឡូញ គឺមានផ្ទុកសារធាតុដែលត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែរក្សាស្បែក។
វាគឺជាការប៉ុនប៉ងចុងក្រោយបង្អស់នៅក្នុងឧក្រិដ្ឋកម្មទាក់ទងនឹងវ៉ាក់សាំង ស្របពេលដែលជនល្មើសព្យាយាមទាញយកប្រយោជន៍ ពីយុទ្ធនាការចាក់ថ្នាំបង្ការរោគទូទាំងពិភពលោក និងរកប្រាក់ចំណេញពីវ៉ាក់សាំងសង្គ្រោះជីវិត។

នៅប្រទេសម៉ិកស៊ិក មនុស្សប្រមាណ៨០នាក់នៅគ្លីនិកមួយក្នុងរដ្ឋ Nuevo León បានទទួលវ៉ាក់សាំងក្លែងក្លាយ ជាមួយតម្លៃប្រហែល១,០០០ដុល្លារ ក្នុងមួយដូស។
លោកវេជ្ជបណ្ឌិត Manuel de la O រដ្ឋលេខាធិការក្រសួងសុខាភិបាលរដ្ឋ បានប្រាប់កាសែត The Journal ថា វ៉ាក់សាំងទាំងនេះត្រូវបានរកឃើញនៅក្នុងធុងទឹកកក។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ហាក់ដូចជាមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងទេ ហើយមនុស្ស៦នាក់ត្រូវបានឃុំខ្លួន។
ទន្ទឹមនឹងនេះដែរ នៅប្រទេសប៉ូឡូញ វ៉ាក់សាំងក្លែងក្លាយត្រូវបានរឹបអូសពីផ្ទះល្វែងរបស់បុរសម្នាក់ ហើយហាក់ដូចជាមិនទាន់ចាក់ឲ្យនរណាម្នាក់ទេ។

កាសែត The Journal បានរាយការណ៍ថា វត្ថុរាវនៅខាងក្នុងដូស ត្រូវបានពិនិត្យ ហើយមើលទៅគឺជាថ្នាំព្យាបាលស្នាមជ្រួញ។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ ក្លែងក្លាយរាប់ពាន់ដូស ក៏ត្រូវបានរឹបអូសដោយប៉ូលិសនៅប្រទេសចិននិងអាហ្វ្រិកខាងត្បូងផងដែរ កាលពីខែមីនា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំនាញណែនាំ ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


