Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ​ចិន ថៃ នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា

បានផុស

នៅ

សិង្ហបុរី ចិន និងថៃ បាន​នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ ក្នុងចំណោម ៥៣ ប្រទេស និងតំបន់ ដែលបាន​វិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលហែកហួរដោយសង្រ្គាមស៊ីវិលមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Eleven Myanmar កាលពីថ្ងៃចន្ទ (៩ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា (MIC) បាន​ឱ្យដឹងថា ក្នុងចំណោមវិស័យ​ចំនួន​ ១២ ​​វិស័យថាមពល ប្រេង និងឧស្ម័ន និងផលិតកម្ម ទទួល​បាន​ចំណែកនៃការវិនិយោគច្រើនជាង​គេ​។

ក្នុងកិច្ចប្រជុំកាលពីចុងខែមករា MIC បាន​អនុម័តគម្រោងវិនិយោគថ្មីប្រមាណ ២០ គម្រោង ក្នុងទំហំ ៦២,៩ លាន​ដុល្លារអាមេរិក ដោយរំពឹងបង្កើតការងារជាង ៣ ៣០០ កន្លែង។​

គម្រោង​​ដែលត្រូវបាន​អនុម័ត ​រួម​មាន​ការ​វិនិយោគ​បរទេស​ថ្មី​ចំនួន​ ៤ ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម រួម​ជាមួយ​នឹង​ការ​វិនិយោគ​ក្នុង​ស្រុក​ថ្មី​ចំនួន ១៦​ នៅ​ទូទាំង​ឧស្សាហកម្ម​ដូចជា​វិស័យ​ផលិតកម្ម សណ្ឋាគារ និង​ទេសចរណ៍ ការ​ផលិត​ថាមពល ការ​សាងសង់​លំនៅឋាន ការ​ចិញ្ចឹម​សត្វ និង​នេសាទ និង​ប្រេង និង​ឧស្ម័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម