ព័ត៌មានអន្ដរជាតិ
អាមេរិកបារម្ភខ្លាំង ជុំវិញការសាកល្បងមីស៊ីលរបស់ចិន នៅ មហាសមុទ្រប៉ាស៊ីហ្វិក
សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិន បានសាកល្បងបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរសប្បនិម្មិតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការវិវត្តន៍ចុងក្រោយបំផុតក្នុងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ទីក្រុងប៉េកាំង។
ភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា ការសាកល្បងកាលពីថ្ងៃចន្ទនោះ បានកើតឡើងពីរឆ្នាំ បន្ទាប់ពីប្រទេសចិន បានបាញ់មីស៊ីលផ្លោងអន្តរទ្វីបចូលទៅក្នុងដែនទឹកក្បែរ Polynesia បារាំង ភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការបាញ់មីស៊ីលបែបនេះលើកដំបូងលើដែនទឹកអន្តរជាតិក្នុងរយៈពេលជាង ៤០ឆ្នាំ។

អ្នកវិភាគលើកឡើងថា ការសាកល្បងនេះបានបង្ហាញពីសមត្ថភាពរបស់ចិនកាន់តែខ្លាំងឡើងក្នុងការវាយប្រហារលើដីគោកសហរដ្ឋអាមេរិក បង្ហាញពីមហាអំណាចនៅអាស៊ីនិងជាសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការជំរុញផ្សះផ្សាក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott និយាយថា៖ « នៅពេលដែលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរជាងពេលណាៗទាំងអស់ តែប្រទេសចិនកំពុងធ្វើផ្ទុយទៅវិញ»។
លោក រៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ទីក្រុងប៉េកាំង គឺជាក្តីបារម្ភយ៉ាងខ្លាំងក្នុងតំបន់ និងពិភពលោក»។
កាលពីខែកុម្ភៈ សហរដ្ឋអាមេរិកសម្រេចឱ្យផុតកំណត់នៃសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធសំខាន់ចុងក្រោយជាមួយរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោនទទូចលើកិច្ចព្រមព្រៀងថ្មី រួមបញ្ចូលទាំងចិនផងដែរ។
សំណើទាំងនេះត្រូវបានបដិសេធដោយចិន ព្រោះឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានទំហំតូចជាងរុស្ស៊ីច្រើន ប៉ុន្តែកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្រសួងការបរទេសអាមេរិកជំរុញឱ្យប្រទេសចិនចូលរួមក្នុងការពិភាក្សាអំពីការគ្រប់គ្រងអាវុធនិងប្តេជ្ញាចិត្ត ចំពោះការរៀបចំការជូនដំណឹងជាប្រចាំសម្រាប់ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប និងការបាញ់បង្ហោះអវកាសទាំងអស់៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


