Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យទេសចរណ៍ថៃជំរុញឱ្យរដ្ឋាភិបាលពង្រឹងសន្តិសុខនៅតំបន់ភាគខាងត្បូងប្រទេស​

បានផុស

នៅ

ប្រតិបត្តិករទេសចរណ៍នៅភាគខាងត្បូងនៃ​ប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងវិធានការសន្តិសុខនៅតំបន់ភាគខាងត្បូង​ បន្ទាប់ពីភ្ញៀវទេសចរម៉ាឡេស៊ី២រូបបានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក​តាមដងផ្លូវក្នុងស្រុក Tak Bai ខេត្ត Narathiwat កាលពីសប្ដាហ៍មុន​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមសណ្ឋាគារថៃប្រចាំក្រុងហាត់យ៉ៃ ខេត្តសុងក្លា លោក​ Sitthipong Sitthiphataraprabha ​បានឱ្យដឹងថា មានការលុបចោលដំណើរកម្សាន្តរបស់ក្រុមភ្ញៀវចំនួន ៤ រថយន្តក្រុង ដែលគ្រោងធ្វើដំណើរពីរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី ទៅកាន់ខេត្ត Pattani និងទីក្រុង Hat Yai តាមច្រកព្រំដែន Sungai Kolok។

លោកបានព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងស្ថានការណ៍បានល្អទេ អំពើហិង្សាអាចរាលដាលទៅដល់តំបន់សេដ្ឋកិច្ចសំខាន់ៗ ដូចជាទីក្រុង Hat Yai ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។

លោកបន្ថែមថា កន្លងមក ការវាយប្រហារភាគច្រើនផ្តោតលើកម្លាំងសន្តិសុខ មន្ត្រីរដ្ឋ និងស្ថាប័នរដ្ឋាភិបាល ប៉ុន្តែលើកនេះបានបង្កការព្រួយបារម្ភខ្លាំងក្នុងចំណោមប្រជាជនម៉ាឡេស៊ី ព្រោះជនរងគ្រោះជាភ្ញៀវទេសចរ។

​ភ្ញៀវទេសចរម៉ាឡេស៊ីត្រូវបានចាត់ទុកថា ជាប្រភពភ្ញៀវដ៏សំខាន់សម្រាប់វិស័យទេសចរណ៍នៅភាគខាងត្បូងប្រទេសថៃ។ ដើម្បីស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរ ប្រតិបត្តិករវិស័យទេសចរណ៍បានស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យសន្តិសុខនៅតាមតំបន់ទេសចរណ៍ និងច្រកចូលទីក្រុង Hat Yai ព្រមទាំងធានាថា ភ្ញៀវទេសចរមិនត្រូវបានមន្ត្រីជំរិតទារប្រាក់ដោយខុសច្បាប់ឡើយ។

គួររំឭកថា ​កាលពីថ្ងៃទី ២៩ ខែមិថុនា ​មាន​ការបំផ្ទុះគ្រាប់បែក​នៅតាមដងផ្លូវនៅក្នុងក្នុងស្រុក Tak Bai ខេត្ត Narathiwat របស់ថៃ ដោយបានបណ្តាលឱ្យ​អ្នកទេសចរម៉ាឡេស៊ី ២ នាក់រងរបួស។ អាជ្ញាធរថៃបានបញ្ជាក់ថា អ្នកទេសចរស៊ីវិលទាំងនោះមិនមែនជាគោលដៅដែលបានគ្រោងទុកនោះទេ ខណៈ​ជឿ​ថា ​​ការវាយប្រហារ​នោះរៀបចំឡើងដោយ​ក្រុមឧទ្ទាម ដែលកំណត់គោលដៅលើកងកម្លាំងសន្តិសុខក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម