ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ទួលសង្កែទី ១ ស្ថាបនាផ្លូវបេតុងអាមេ ១៦២ ម៉ែត្រ ក្នុងភូមិទួលសង្កែ
កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ទួលសង្កែទី ១ ដឹកនាំដោយលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី ១ និងលោក ប៉ែន ស៊ីមាន សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមន្ត្រីសង្កាត់ពាក់ព័ន្ធ បានចុះពិនិត្យសកម្មភាពការដ្ឋានជួសជុលផ្លូវបេតុងអាមេ ឆ្អឹងដែក ដែលកំពុងដំណើរការអនុវត្តជាក់ស្តែងក្នុងមូលដ្ឋាន។


ការជួសជុលផ្លូវខាងលើ មានប្រវែងសរុប ១៦២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅច្រកផ្លូវលំ ក្រុមទី ៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ដែលជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


ជាលទ្ធផល នៃការចុះពិនិត្យបានឃើញថា ការដ្ឋានបានអនុវត្តសកម្មភាពចាក់បេតុងរួចរាល់ប្រវែង ៦៥ ម៉ែត្រ ហើយក្រុមការងារកំពុងបន្តធ្វើការចងដែក ដាក់ក្តារពុម្ព និងរៀបចំដំណើរការបន្ត រហូតដល់បញ្ចប់គម្រោងឱ្យបានរួចរាល់ជាស្ថាពរ តាមផែនការកំណត់។


ក្នុងឱកាសនោះ លោកស្រីចៅសង្កាត់ទួលសង្កែទី ១ បានណែនាំដល់អ្នកទទួលការជួសជុលផ្លូវ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការលាយបេតុង កម្រាស់បេតុង និងបច្ចេកទេសសំណង់ ឱ្យបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីធានាគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។ ជាពិសេស លោកស្រីបានណែនាំឱ្យដាក់ស្លាកសញ្ញាបញ្ចៀសយានយន្តគ្រប់ប្រភេទ ឆ្លងកាត់តំបន់ការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបុគ្គលិកសំណង់ ខណៈការដ្ឋានកំពុងស្ថាបនាផ្លូវ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


