ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង គ្រោងសាងផ្លូវកៅស៊ូអាទិភាពបន្ថែមដែលអាចសម្រួលដល់ការដឹកជញ្ជូន
អភិបាលរងខេត្តកោះកុង បានបង្ហាញពីផែនការមេដែលជាអាទិភាពមួយលើការសាងសង់ផ្លូវថ្នល់បន្ថែមនៅក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនទំនិញពាណិជ្ជកម្ម និងចរាចរណ៍ទៅមកបានឆាប់រហ័ស។

ជាទិសដៅថ្មីលើកស្ទួយវិស័យគមនាគមន៍ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីជំនាញពាក់ព័ន្ធ បាននិងកំពុងពិភាក្សាគ្នាអំពីផលប៉ះពាល់ជាក់ស្តែងលើតម្រុយនៃគម្រោងស្ថាបនាផ្លូវថ្នល់ប្រវែងជិត២គីឡូម៉ែត្រ និងទទឹង១០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ១០ទៅផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោក គិត សុផា អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា គម្រោងផែនការកសាងផ្លូវកៅស៊ូ១ខ្សែខាងលើដ៏មានអាទិភាពនេះ គឺមានការគាំទ្រជំនួយឧបត្ថម្ភពីក្រុមហ៊ុន LYP Group សំដៅធ្វើយ៉ាងណាចំណេញពេលវេលា និងថវិកា សម្រាប់ការចរាចរណ៍ និងដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានឆាប់រហ័សជាងមុន។


លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា គម្រោងផ្លូវថ្នល់កៅស៊ូនេះដែរ នឹងលើកបង្កើតខ្សែផ្លូវថ្នល់បន្ថែម និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋដែលមិនទាន់មានផ្លូវធ្វើដំណើរផងដែរ។ តែទោះយ៉ាងណា អាជ្ញាធរខេត្ត នៅតែទាមទារឱ្យក្រុមការងារជំនាញពន្លឿនការសិក្សាលម្អិតពីផលប៉ះពាល់ផ្សេងៗអោយបានឆាប់រហ័ស ដើម្បីអាចអនុវត្តសកម្មភាពបានទៅផែនការមេដែលបានគ្រោងទុក។


ដោយឡែកលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា នៅសប្តាហ៍ក្រោយនេះ ក្រុមការងារនៃគណៈកម្មការសម្របសម្រួលអភិវឌ្ឍន៍គម្រោងនឹងចុះពិនិត្យដល់ពីទីតាំងជាក់ស្តែង ហើយតម្លៃផែនការជាក់ស្តែងបំផុត បម្រើការអនុវត្តគម្រោងចេញជារូបរាងឆាប់ៗខាងមុខ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


