Connect with us

ព័ត៌មានជាតិ

មនុស្ស ២ពាន់នាក់ រត់ប្រណំាងកម្សាន្តត្រៀមអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅកោះកុង

បានផុស

នៅ

អ្នកចូលរួមរត់ប្រណាំង ២ ០០០នាក់ រត់ ដើរ យ៉ាងរីករាយបរិវេណស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ដើម្បីអបអរសាទរថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ថ្នាក់ដឹកនាំខេត្តកោះកុង មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជនសរុបប្រមាណ ២ ០០០នាក់ ជួបជុំគ្នានៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ដើម្បីចូលរួមរត់ និងដើរកម្សាន្តរយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ថ្លែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា ការរត់ ឬដើរ មាន ប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នក អាចធ្វើវាជាប្រចាំបាន។ វាជួយរំលាយជាតិខ្លាញ់សម្រក ទម្ងន់ ការពង្រឹងដល់សុខភាពបេះដូងសរសៃឈាម បញ្ចុះ សម្ពាធឈាម ការពង្រឹងដល់មុខងារប្រព័ន្ធ ភាពស៊ាំ និងសន្លាក់ ព្រមទាំងធ្វើឱ្យឆ្អឹងកាន់តែរឹងមាំល្អ។


លោកស្រី ក៏ជំរុញដល់មន្រ្តីរាជការ អាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជន បន្តចូលរួមធ្វើលំហាត់ប្រាណអោយច្រើនប្រចាំថ្ងៃ ដើម្បីសុខភាពមាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអោយកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម