ព័ត៌មានអន្ដរជាតិ
Rubio បន្ទោស UN ថា «គ្មានចំណែក» ដោះស្រាយជម្លោះណាបានសោះ
ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានរិះគន់អង្គការសហប្រជាជាតិកប់ៗមាត់ ដោយបន្ទោសថា ស្ថាប័នមួយនេះ គ្មានចំណែកក្នុងការដោះស្រាយជម្លោះណាបានសោះ។

តាមការផ្សាយរបស់គេហទំព័រ DW, លោក Rubio និយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ពង្រឹងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ដើម្បីឲ្យអឺរ៉ុបដែលរឹងមាំអាចជួយសហរដ្ឋអាមេរិកក្នុងបេសកកម្មស្តារឡើងវិញជាសកលរបស់ខ្លួន។ ទន្ទឹមនោះ លោកបានរិះគន់ UN ថា ស្ទើរតែគ្មានតួនាទីអ្វីសោះ ក្នុងការដោះស្រាយជម្លោះនានា រួមទាំងនៅតំបន់ហ្គាហ្សាផងដែរ។
ជុំវិញភាពបែកបាក់គ្នានៅអឺរ៉ុប លោក Rubio បញ្ជាក់ថា៖ «យើងមិនចង់ឲ្យមានការបែកបាក់នោះទេ ប៉ុន្តែគឺដើម្បីធ្វើឲ្យមិត្តភាពចាស់ស្អិតរមួតជាថ្មី និងស្តារអរិយធម៌ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើងវិញ។ យើងចង់ឲ្យអឺរ៉ុបរឹងមាំ! ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជារបស់គ្នាទៅវិញទៅមក»។
លើសពីនេះ លោកចោទថា UN បានក្លាយជាវេទិកាមួយដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល និងជាស្ថាប័នដែលខ្វះប្រសិទ្ធភាពក្នុងការបង្ខំឲ្យមានសន្តិភាពពិតប្រាកដ។

នេះមិនមែនជារឿងថ្មីឡើយដែលសហរដ្ឋអាមេរិក បន្ទោស UN ចំពោះភាពអសកម្មក្នុងការដោះស្រាយជម្លោះ។ កាលពីខែកញ្ញាឆ្នាំមុន មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ក៏ពន្លះខ្លាំងៗដែរថា UN គ្មានជួយបញ្ចប់សង្គ្រាមណាមួយបានសោះ រួមទាំងជម្លោះ កម្ពុជា-ថៃផងដែរ។
កាលនោះ លោកត្រាំ ថ្លែងក្នុងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០នាទីក្រុងញូវយ៉កថា ស្ថាប័នពិភពលោកមួយនេះ គ្មានជួយដោះស្រាយសង្គ្រាមអ្វីបានទេ។
ប្រធានាធិបតីអាមេរិកនិយាយថា លោកទេដែលបានបញ្ចប់សង្គ្រាមដល់ទៅ៧។ វាអាក្រក់មើលណាស់ដែលលោកត្រូវធ្វើរឿងទាំងនេះ ជំនួស UN។ ក្នុងជម្លោះទាំង៧ដែលលោកត្រាំអះអាងថាបានបញ្ចប់ មានដូចជា៖ កម្ពុជា-ថៃ, អាមេនី-អាស៊ែរបៃហ្សង់, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ-រវ៉ាន់ដា, ឥណ្ឌា-ប៉ាគីស្ថាន, អ៊ីស្រាអែល-អ៊ីរ៉ង់, អេហ្ស៊ីប-អេត្យូពី និង កូសូវ៉ូ-ស៊ែប៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


