ព័ត៌មានអន្ដរជាតិ
ត្រាំ ពន្លះ UN ខ្លាំងៗថា គ្មានជួយបញ្ចប់សង្គ្រាមណាមួយបានសោះ រួមទាំងជម្លោះ កម្ពុជា-ថៃ
ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០នាទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពន្លះស្ថាប័នពិភពលោកមួយនេះថា គ្មានជួយដោះស្រាយសង្គ្រាមអ្វីបានទេ ក្នុងនោះក៏មានជម្លោះកម្ពុជា-ថៃដែរ។

ថ្លែងកាលពីថ្ងៃអង្គារទី២៣ខែកញ្ញាឆ្នាំ២០២៥ ប្រមុខសេតវិមាននិយាយថា លោកទេដែលបានបញ្ចប់សង្គ្រាមដល់ទៅ៧។ វាអាក្រក់មើលណាស់ដែលលោកត្រូវធ្វើរឿងទាំងនេះ ជំនួស UN។
តាមការផ្សាយរបស់ New York Times, លោកត្រាំរិះគន់ UN ថា មិនបានព្យាយាមជួយបញ្ចប់សង្គ្រាមណាមួយឡើយ ហើយលោកចោទជាសំណួរថា៖ «តើអង្គការសហប្រជាជាតិមានគោលបំណងអ្វី? ស្ថាប័នទាំងអស់ចេញលិខិតប្រើពាក្យខ្លាំងៗ ប៉ុន្តែមិនដែលធ្វើតាមលិខិតនោះឡើយ»។

ក្នុងជម្លោះទាំង៧ដែលលោកត្រាំអះអាងថាបានបញ្ចប់ មានដូចជា៖ កម្ពុជា-ថៃ, អាមេនី-អាស៊ែរបៃហ្សង់, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ-រវ៉ាន់ដា, ឥណ្ឌា-ប៉ាគីស្ថាន, អ៊ីស្រាអែល-អ៊ីរ៉ង់, អេហ្ស៊ីប-អេត្យូពី និង កូសូវ៉ូ-ស៊ែប៊ី។
ចំពោះជម្លោះកម្ពុជា-ថៃ, រដ្ឋបាលលោកត្រាំ បានប្រាប់មេដឹកនាំប្រទេសទាំងពីរថា លោកនឹងបញ្ឈប់កិច្ចចរចាពាណិជ្ជកម្ម លុះត្រាតែពួកគេយល់ព្រមបទឈប់បាញ់។
ទីបំផុត ក្រុមមន្ត្រីនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី សម្រាប់កិច្ចពិភាក្សាដែលរៀបចំដោយមន្ត្រីម៉ាឡេស៊ីនិងអាមេរិក ហើយឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្អាកអរិភាព។
យ៉ាងណាក្តី មកទល់ពេលនេះ ភាគីថៃនៅតែរំលោភបទឈប់បាញ់ ហើយបន្តរករឿងនិងឈ្លានពានកម្ពុជាម្តងហើយម្តងទៀត មិនឈប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


