Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំកំពុងសម្រេចចិត្ត បញ្ជូនអាវុធបន្ថែមទៅតៃវ៉ាន់ បន្ទាប់ពីលោកស៊ី ទើបព្រមានរួច

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី១៦ ខែកុម្ភៈថា លោកកំពុងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះថា តើត្រូវបញ្ជូនអាវុធបន្ថែមទៀតទៅតៃវ៉ាន់ឬអត់ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានកុំឲ្យធ្វើដូច្នេះ។ នេះបើយោងតាមសារព័ត៌មាន nst បានចុះផ្សាយ។

រូបភាព៖ REUTERS 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំអាមេរិករូបនេះនិយាយថា «ខ្ញុំកំពុងនិយាយជាមួយគាត់អំពីរឿងនេះ។ យើងមានការសន្ទនាដ៏ល្អមួយ ហើយយើងនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ» នៅក្នុងនោះដែរលោកបញ្ចាក់បន្ថែមថា ខ្លួនមានទំនាក់ទំនងដ៏ល្អមួយជាមួយមេដឹកនាំចិន។

ដោយឡែក នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំកាលពីថ្ងៃទី ៤ ខែកុម្ភៈ លោកស៊ីបានអំពាវនាឲ្យមាន «ការគោរពគ្នាទៅវិញទៅមក» នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបានចេញការព្រមានទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការលក់អាវុធទៅឲ្យកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។

យោងទៅតាមសារព័ត៌មានរដ្ឋនៃប្រទេសចិន លោកស៊ីនៅក្នុងសារដដែលនោះបានប្រកាសថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ សហរដ្ឋអាមេរិកត្រូវតែដោះស្រាយការលក់អាវុធទៅឲ្យតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត។

បើទោះបីជាគណបក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងតៃវ៉ាន់ពិតមែន ប៉ុន្តែទីក្រុងប៉េកាំងកន្លងមកតែងតែអះអាងថា កោះដែលមានប្រជាជន ២៣ លាននាក់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីបញ្ចូលវាទេ។ ចំណែកឯ ទីក្រុងវ៉ាស៊ីនតោនក៏មិនទាន់ទទួលស្គាល់ជាផ្លូវការនូវកោះតៃវ៉ាន់នៅឡើយទេ ប៉ុន្តែខ្លួនជាអ្នកគាំទ្រយោធាដ៏សំខាន់របស់ដែនដីកោះនេះ ទោះបីជាសម្លេងនៃការគាំទ្រនោះបានបន្ទន់បន្តិចក្រោមការដឹកនាំរបស់លោកត្រាំក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ៊ីស្រាអែល ចង់ឲ្យអ៊ីរ៉ង់រុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ជាជាងបញ្ឈប់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម