Connect with us

សេដ្ឋកិច្ច

សហគ្រាសក្នុងស្រុកមួយទិញកសិផលពីកសិករផលិតស្ករគ្រាប់ និងដំណាប់ ​

បានផុស

នៅ

សហគ្រាសគំនិតថ្មី ដែលមានទីតាំងស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម បន្តជួយទិញផ្លែដូង និងចេកពីកសិករ ដើម្បីផលិតចេញជាស្ករគ្រាប់ និងដំណាប់ ដាក់លក់លើទីផ្សារក្នុងស្រុក ខណៈផលិតផលនេះអាចជំនួសឱ្យរបស់នាំចូលពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី យន់ ផល្លី ជាម្ចាស់សហគ្រាសគំនិតថ្មី ប្រាប់ កម្ពុជាថ្មី ថា គិតមកទល់ពេលនេះ សហគ្រាសរបស់អ្នកស្រី នៅតែបន្តទិញដូង និងដំណាប់ចេកពីកសិករផលិតស្ករគ្រាប់ និងដំណាប់ ដាក់លក់លើទីផ្សារក្នុងស្រុក ដើម្បីជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាង។

អ្នកស្រី បន្តថា ក្នុងមួយខែ សហគ្រាសអ្នកស្រី បានជួយទិញចេកណំាវ៉ាពីប្រជាកសិករប្រមាណជាង២០តោន ដើម្បីផលិតជាស្ករគ្រាប់ និងដំណាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។

បច្ចុប្បន្នសហគ្រាសគំនិតថ្មី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែច្នៃ និងផលិតចំណីអាហារចេញអំពីផ្លែដូង និងចេក ក្នុងនោះមាន ៖ ស្ករគ្រាប់ចេក ស្រាចេក ដំណាប់ចេក ស្ករគ្រាប់ដូង ដំណាប់ដូង និងមានប្រភេទដំណាប់ធ្វើពីផ្លែឈើជាច្រើនមុខទៀត។

យ៉ាងណាមិញ អ្នកស្រី យន់ ផល្លី បានឱ្យដឹងទៀតថា រាល់វត្ថុធាតុដើមសម្រាប់ផលិតចេញជាផលិតផលទាំងនេះ គឺសុទ្ធតែជាដំណាំរបស់ប្រជាកសិករដែលរស់នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ចាមទាំងមូលផងដែរ។

ចំពោះទីផ្សារវិញ ផលិតផលរប​ស់សហគ្រាស អ្នកស្រី យន់ ផល្លី ក៏មានដាក់លក់នៅលើផ្សារទំនើប និងផ្សារនានាក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះមានប្រមាណជាង៥០០ទីតាំងទូទាំងប្រទេស។

ជាចក្ខុវិស័យទៅថ្ងៃខាងមុខ សហគ្រាសគំនិតថ្មីកំពុងដាក់ផែនការបន្ថែមដើម្បីកែច្នៃផ្លែឈើ និងដំណាំរបស់កសិករ និងចូលរួមចំណែកជួយលើកម្ពស់កម្រិតជីវភាពរបស់ពួកគាត់មួយកម្រិតថែមទៀត ផងដែរ។

សហគ្រាសគំនិតថ្មី ជាសហគ្រាសរបស់កូនខ្មែរម្នាក់ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៣មក។ បច្ចុប្បន្នសហគ្រាសខ្នាតតូចមួយនេះ ជួយបង្កើតការងារជូនពលរដ្ឋខ្មែរប្រមាណជាង២០នាក់ ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម