ព័ត៌មានអន្ដរជាតិ
លោកពូទីន បង្ហាញការគាំទ្រដល់គុយបា ប៉ុន្តែមិនទាន់សន្យាផ្តល់ជំនួយជាក់ស្តែង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ជាថ្មីនូវការឈរនៅខាងប្រទេសគុយបា ក្នុងអំឡុងពេលជំនួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធទី១៨ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលប្រទេសដីកោះមួយនេះកំពុងប្រឈមមុខនឹងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ និងការរារាំងការដឹកជញ្ជូនប្រេងពីសំណាក់សហរដ្ឋអាមេរិក។

លោកពូទីន បានលើកឡើងថា «យើងតែងតែនៅខាងគុយបាក្នុងការតស៊ូដើម្បីឯករាជ្យ» ប៉ុន្តែវិមានក្រឹមឡាំងនៅតែមិនទាន់ប្រកាសពីផែនការជាក់លាក់ណាមួយ ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ច ឬថាមពលនៅឡើយទេ។ ចំណែកលោក Rodriguez បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិកាន់តែដុនដាប ហើយបានអះអាងថា គុយបានឹងមិនប្តូរទិសដៅនយោបាយតាមការដាក់សម្ពាធឡើយ។
ក្នុងជំនួបជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ភាគីទាំងពីរបានពិភាក្សាអំពីជម្រើសផ្សេងៗដើម្បីជួយដល់គុយបា ដែលកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំង។ លោក Lavrov បានអំពាវនាវឲ្យអាមេរិក «ប្រើប្រាស់វិចារណញាណ» និងបោះបង់ចោលនូវផែនការបិទផ្លូវទឹក។ ទោះបីជាមានសេចក្តីរាយការណ៍ថា រុស្ស៊ីអាចនឹងបញ្ជូនប្រេងទៅកាន់គុយបាក៏ដោយ ក៏អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា មិនទាន់មានការប្រកាសអំពីផែនការច្បាស់លាស់ណាមួយក្នុងការផ្តល់ប្រេងឥន្ធនៈ ឬការសង្គ្រោះសេដ្ឋកិច្ចជាក់ស្តែងនៅឡើយទេ។
ទំនាក់ទំនងរវាងទីក្រុងឡាហាវ៉ាន និងទីក្រុងមូស្គូ នៅតែមានភាពជិតស្និទ្ធ ទោះបីជាមានការរិះគន់ពីអន្តរជាតិពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ កាលពីខែតុលាឆ្នាំ២០២៥ អ៊ុយក្រែនបានសម្រេចបិទស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងឡាហាវ៉ាន ដោយចោទប្រកាន់គុយបាថាមាន «ការសមគំនិតក្នុងសកម្មភាពឈ្លានពាន» តាមរយៈការជ្រើសរើសពលរដ្ឋគុយបាប្រមាណ ៥០០០នាក់ឲ្យទៅប្រយុទ្ធក្នុងជួរកងទ័ពរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ គុយបាបានបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថាវាជា «ការចោទប្រកាន់មិនពិត» ដែលចែកចាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


