Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្មក្នុងស្រុកព្រែកប្រសព្វ ចុះកិច្ចសន្យា​ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៦ ​ពាន់​តោននៅឆ្នាំ២០២៦

បានផុស

នៅ

សហគមន៍កសិកម្មចំនួន ៦ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មស្ដីពីការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមពូជ អឹម២៣ ជាមួយនិងក្រុមហ៊ុនខ្មែរ អាហ្រ្គោ ឃែស៊ូ ឯ.ក ក្នុងបរិមាណ ៦,០០០តោន សម្រាប់ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជាមួយ អង្គការ GIZ។ នេះតាមការឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់លក្ខខ័ណ្ឌក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទី គឺពុំមានអ្វីច្រើននោះទេ ដោយសារក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទីសើម​ពូជ អឹម​២៣ ក្នុងរដូវប្រមូលផលឆ្នាំ២០២៦ ចាប់ផ្តើមពី ខែមីនា ឆ្នាំ២០២៦ ដល់ ខែឧសភា ឆ្នាំ ២០២៦ ដែលជាផលិតផលរបស់សហគមន៍។ ក្នុងនោះខាងមន្ទីរក៏បានចូលរួមចំណែកមួយផ្នែកផងដែរ ពាក់ព័ន្ធបច្ចេកទេសក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទី ដែលជ្រុះទុំល្អស្អាត ហើយអត់មានសាច់ផ្លៃជាប់និងគ្រាប់ ដោយក្នុង ១ សហគមន៍ ទទួលការផ្គត់ផ្គត់គ្រាប់ស្វាយចន្ទី ចំនួន ១ពាន់តោន។

ក្រុមហ៊ុនខ្មែរ អាហ្គោ ឃែស៊ូ ឯ.ក (Khmer Agro Cashew Co Ltd) មានចក្ខុវិស័យក្នុងការបង្កើតទំនាក់ទំនង និង ចាប់ជាដៃគូយូរអង្វែងជាមួយសហគមន៍កសិកម្មក្នុងការទិញ លក់ គ្រាប់ស្វាយចន្ទីពូជ អឹម២៣។ ដោយក្រុមហ៊ុនអាចផ្តល់នូវធាតុចូលផ្សេងៗសំខាន់ៗ ដូចជា៖ ការបណ្តុះបណ្តាល ការត្រួតពិនិត្យគុណភាព ឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់។

រីឯតម្លៃ គឺមានការប្រែប្រួលទៅតាមទីផ្សារ ដោយមធ្យមភាគទីផ្សារវៀតណាម ក្នុងតំបន់ និង​ខេត្តកំពង់ធំ។ ចំណុចពិសេស គឺក្រុមហ៊ុនមានតម្លៃបន្ថែម ៥០ រៀល ក្នុង ១គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទី ដែលអនុលោមតាមស្តង់ដារគុណភាពដែលបានកំណត់ តម្លៃមធ្យមភាគនឹងផ្តល់ជូនមួយថ្ងៃមុនពេលការបញ្ជាទិញ។

អាជ្ញាធរស្រុក​ព្រែក​ប្រសព្វ បានបញ្ជាក់ឱ្យដឹងថា ស្រុកព្រែកប្រសព្វ មានផ្ទៃដីដាំស្វាយចន្ទី សរុបចំនួន ៣៥,១៦៦ ហិកតា៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម