ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តលក់រាយថៃធ្លាក់ចុះយ៉ាងខ្លាំង ដោយសារ កង្វល់សេដ្ឋកិច្ច និងនយោបាយ
សន្ទស្សន៍ទំនុកចិត្តសេដ្ឋកិច្ចសម្រាប់សហគ្រិនលក់រាយនៅខែមករា បានធ្លាក់ចុះ ២៩,៩ ពិន្ទុ បើប្រៀបធៀបទៅនឹងសន្ទស្សន៍ខែធ្នូ ឆ្នាំមុន។ នេះបើតាមលទ្ធផលស្ទង់មតិរបស់សមាគមអ្នកលក់រាយថៃ ដែលសហការជាមួយធនាគារកណ្តាលថៃ និងចុះផ្សាយដោយកាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍។

ការធ្លាក់ចុះដ៏គំហុកនៃទំនុកចិត្តនេះ ឆ្លុះបញ្ជាំងអំពីក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងវិស័យលក់រាយថៃ ដែលជំរុញជាចម្បងដោយភាពមិនប្រាកដប្រជាផ្នែកនយោបាយក្រោយការបោះឆ្នោតនៅដើមខែនេះ និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលបន្តអូសបន្លាយ។
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកលក់រាយថៃបារម្ភកាន់តែខ្លាំងឡើងអំពីការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដែលប្រកបដោយស្ថិរភាព ដែលអាចរារាំងដល់ការអនុវត្តគោលនយោបាយដើម្បីជំរុញការចំណាយក្នុងស្រុក និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
លទ្ធផលក៏បានបង្ហាញផងដែរអំពីការថយចុះគួរឱ្យកត់សម្គាល់នៃសូចនាករលក់រាយសំខាន់ៗ ដូចជាកំណើនការលក់ក្នុងហាងដដែល (SSSG) ការចំណាយក្នុងមួយវិក្កយបត្រ និងប្រេកង់នៃការទិញទំនិញ។
ការចំណាយ/វិក្កយបត្រ បានធ្លាក់ចុះយ៉ាងខ្លាំងពី ៥៤,៩ ពិន្ទុ នៅខែធ្នូ ឆ្នាំ ២០២៥ មកត្រឹម ២៦,៣ ពិន្ទុក្នុងខែមករា ឆ្នាំ ២០២៦ ដែលជាការធ្លាក់ចុះរហូតដល់ ២៨,៦ ពិន្ទ។ ដូចគ្នាដែរ ប្រេកង់នៃការទិញទំនិញ បានធ្លាក់ចុះ ២៣ ពិន្ទុ មកត្រឹម ៣១,៩ ពិន្ទុ នៅខែមករា។
និន្នាការទាំងនេះបង្ហាញថា អ្នកប្រើប្រាស់ថៃកំពុងប្រុងប្រយ័ត្នក្នុងការចំណាយរបស់ពួកគេ ជាពិសេសបន្ទាប់ពីថ្ងៃឈប់សម្រាកឆ្នាំថ្មី ដោយសារតែបរិយាកាសនយោបាយមិនប្រាកដប្រជា និងការព្រួយបារម្ភអំពីសេដ្ឋកិច្ច។
មែនទែនទៅ អ្នកលក់រាយនៅគ្រប់តំបន់ទាំងអស់ កំពុងប្រឈមមុខនឹងកង្វល់សេដ្ឋកិច្ច និងនយោបាយ។ នៅទីក្រុងបាងកក និងតំបន់ជុំវិញ ដែលតំណាងឱ្យ ៤៣% នៃទីផ្សារលក់រាយ និងលក់ដុំទូទាំងប្រទេស ការលក់ក្នុងវិស័យភាគច្រើន ជាពិសេសហាងលក់ទំនិញធំៗ ម៉ូដ និងគ្រឿងសំអាង បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ក្នុងតំបន់ផ្សេងទៀត ដូចជាតំបន់កណ្តាល ភាគខាងកើត និងភាគខាងលិច ដែលប្រាក់ចំណូលពឹងផ្អែកយ៉ាងខ្លាំងទៅលើតំបន់ឧស្សាហកម្ម និងកសិកម្ម ខ្សែច្រវ៉ាក់ហាងធំៗ និងភោជនីយដ្ឋាននានា ក៏កត់ត្រាពីការធ្លាក់ចុះនៃការលក់ដូចគ្នា។ ទាំងអស់នេះហើយ សុទ្ធសឹងតែបង្ហាញពីកម្សោយនៃអំណាចចំណាយរបស់ប្រជាជនថៃ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


