ព័ត៌មានជាតិ
អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យប្រព័ន្ធប្រឡាយទឹក ត្រៀមការពារជំនន់ទឹកភ្លៀង
កាលពីវេលាម៉ោង ១៤ និង ០០ នាទីរសៀល ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ នៃសាលាខណ្ឌ ចុះពិនិត្យដោយផ្ទាល់ស្ថានភាពប្រឡាយទឹកមួយខ្សែ ដែលមានទីតាំងចាប់ពីខាងក្រោយ វិទ្យាល័យជម្ពូវ័ន រហូតដល់តំបន់ឆ្ពោះទៅ ផ្លូវជាតិលេខ ៣។


ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃលំហូរទឹកក្នុងប្រឡាយ ស្ថានភាពកកស្ទះដោយសារសំរាម ដីល្បាប់ និងសំណល់ផ្សេងៗ ដែលអាចជាហេតុបណ្ដាលឱ្យមានការជន់លិចក្នុងរដូវវស្សាខាងមុខ។ ជាក់ស្តែង ប្រឡាយទឹកមានតួនាទីសំខាន់ក្នុងការរំដោះទឹកភ្លៀងពីតំបន់លំនៅឋាន និងបរិវេណសាលារៀន ដូច្នេះការរក្សាបាននូវលំហូរទឹកប្រក្រតី គឺជាចំណុចស្នូលក្នុងការកាត់បន្ថយហានិភ័យ នៃការលិចលង់។


ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការសិក្សាបន្ថែមលើបច្ចេកទេសស្តារប្រឡាយ ការកាយយកដីល្បាប់ និងសំរាមចេញ ព្រមទាំងពិនិត្យលទ្ធភាពជួសជុល ឬកែលម្អប្រព័ន្ធរំដោះទឹកតាមបច្ចេកទេសស្តង់ដារ ដើម្បីធានាបាននូវប្រសិទ្ធភាពយូរអង្វែង។ ការងារទាំងនេះ គ្រោងអនុវត្តជាបន្ទាន់ មុនចូលរដូវវស្សា ដើម្បីបង្ការ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេស ការយកចិត្តទុកដាក់ត្រូវបានផ្ដោតលើការបញ្ចៀសការលិចលង់នៅបរិវេណ វិទ្យាល័យបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ដែលធ្លាប់ប្រឈមបញ្ហាទឹកជំនន់ក្នុងរដូវភ្លៀងកន្លងមក។ ការកែលម្អប្រព័ន្ធប្រឡាយនេះ នឹងរួមចំណែកធានាបរិយាកាសសិក្សា និងអនាម័យល្អសម្រាប់សិស្សានុសិស្ស។


អាជ្ញាធរខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយ ឱ្យចូលរួមថែរក្សាបរិស្ថាន មិនបោះចោលសំរាមចូលក្នុងប្រឡាយទឹក និងសហការជាមួយអាជ្ញាធរ ក្នុងការពង្រឹងគុណភាពបរិស្ថាន និងការគ្រប់គ្រងប្រព័ន្ធរំដោះទឹកឱ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


