Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នេរសមុទ្រដ៏ល្បីរបស់ថៃ កំពុង​រង​ការ​បំពុល ដោយសារ​ការកំពប់ប្រេងពីនាវា​ដែលលិច

បានផុស

នៅ

ការកំពប់ប្រេងយ៉ាងច្រើនពីនាវាដឹកទំនិញដែលបានលិចឈ្មោះ Sealloyd Arc បានចាប់ផ្តើមបោកបក់មកលើឆ្នេរនៃកោះរមណីយដ្ឋានភូកេត (Phuket) របស់ប្រទេសថៃ ដែលកំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយ​របស់​ Strait Times នាវាដែលបង្ហូតទង់ជាតិប៉ាណាម៉ាមួយនេះ បានលិចកាលពីថ្ងៃទី៧ខែ​កុម្ភៈឆ្នាំ​២០២៦ ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស ដោយបានបញ្ចេញប្រេងប្រហែល ១៧០០លីត្រទៅក្នុងមហាសមុទ្រឥណ្ឌា។ តំណាងរាស្ត្រក្នុងតំបន់ លោក Chalermpong Saengdee បានរាយការណ៍​នា​ថ្ងៃទី២៧ខែកុម្ភៈ​នេះ​ថា កករសំណល់ប្រេងបានកកកុញនៅលើឆ្នេរ Ya Nui និងឆ្នេរ Banana នៅលើកោះ Hey ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់​ប្រទេស​ថៃ។

ស្ថានភាពនៅតែមានភាពព្រួយបារម្ភខ្លាំង ដោយសារនាវានេះស្ថិតនៅជម្រៅ៦០​ម៉ែត្រក្រោមទឹក ដែលធ្វើ​ឲ្យ​មានការលំបាកសម្រាប់អ្នកមុជទឹកក្នុងការទប់ស្កាត់ការលេចធ្លាយ។ ខណៈពេលដែលកងទ័ពជើងទឹកថៃកំពុងប្រើប្រាស់សារធាតុរំលាយប្រេង ហើយអ្នកស្រុកកំពុងប្រមូលកករប្រេងពីលើខ្សាច់ លោក Chalermpong បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាលផ្តល់កញ្ចប់ថវិកាជាបន្ទាន់ដើម្បីស្រង់ខ្មោចនាវានេះឡើង។ ក្រុមបរិស្ថានបានព្រមានថា ការកំពប់ប្រេងបែបនេះបង្ក​ឲ្យ​មានការខូចខាតយូរអង្វែងដល់ផ្កាថ្ម និងជីវិតសត្វសមុទ្រ ដែលបន្ថែមលើករណីកំពប់ប្រេងចំនួន១៣០​លើក ដែលបានប៉ះពាល់ដល់ខេត្តជាង​២៣​របស់ថៃ ចន្លោះឆ្នាំ​២០១៧ និង ២០២១៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម