ព័ត៌មានជាតិ
ខេត្តរតនគិរី ភាគឦសាននឹងមានភ្លៀងធ្លាក់កក់ខែ៣ថ្ងៃជាប់គ្នាជាមួយផ្គររន្ទះ
ខេត្តរតនគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ខណៈអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ស្ថានភាពអាកាសធាតុនេះនឹងធ្វើឲ្យសីតុណ្ហភាពស្ថិតនៅចន្លោះពី ២៣°C ដល់ ៣៣°C ខណៈខ្យល់បក់ប្រែប្រួលទិស មានល្បឿនពី ១ ដល់ ៤ ម៉ែត្រ ក្នុងមួយវិនាទី ដែលអាចបង្កឲ្យមានភ្លៀងផ្គររន្ទះកម្រិតស្រាល។ ស្ថានភាពជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃនេះ ផ្ទៃមេឃមានពពកច្រើន និងមានចុះអ័ព្ទ ព្រះអាទិត្យបញ្ចេញពន្លឺតិចតួច និងមានខ្យល់ប៉ក់។
អាកាសធាតុបែបនេះ អាជ្ញាធរអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ត្រាក់និងផ្គររន្ទះ ដោយត្រូវបិទឧបករណ៍អេឡិចត្រូនិច ដើម្បីការពារពីមានគ្រោះថ្នាក់ដោយរន្ទះបាញ់ ហើយថែរក្សាសុខភាព តាមរយៈការផឹកស្អាត រស់នៅស្អាត នៅអំឡុងភ្លៀងធ្លាក់ ដើម្បីចៀសផុតពីជម្ងឺរាគរួស ម្យ៉ាងទៀត ការពារខ្លួនពីការត្រូវទឹកភ្លៀង ដើម្បីបង្ការពីជម្ងឺផ្តាសាយជាដើម។

តាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងមានភ្លៀងកក់ខែចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយសារសម្ពាធទាប បានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


